មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

(ព្រះសីហនុ)៖​ កាលពីថ្ងៃទី២៤​ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុសហការចូលរួមពីគណៈកម្មការរបស់ផ្សារ បានបន្តចុះផ្សព្វផ្សាយពីគុណភាព​ សុវត្ថិភាពម្ហូបអាហារ និង​ ទំនិញវេចខ្ចប់ស្រាប់ នៅផែកំពេញលក់គ្រឿងសមុទ្រ​ និងផ្សារស្ទឹងហាវ​ ខេត្តព្រះសីហនុ។​ ការត្រួតពិនិត្យនេះដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៏នូវទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា​ ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរួម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹក ដើម្បីរកសារធាតុហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។​

បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំនត់ហេតុដកហូត​ ទំនិញទាំនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និង​ជួយធ្វើការណែនាំដល់អាជីវករដទៃ​ អោយយល់ដឺង និងអនុវត្តទៅតាមច្បាប់​ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព​ លើផលិតផល​ ទំនិញ និង ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ​ និងអាចប្រឈមចំពោះមុខច្បាប់ផែមទៀត។

ដកស្រង់អត្ថបទដោយ៖​ ដារ៉ា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds