ស្ងាត់ៗ តារាសម្តែងស្រី ព្រំ រដ្ឋា រកបានអ្នកស្អំបេះដូងសារជាថ្មី ក្រោយខកស្នេហាដំបូង

(សិល្បៈកម្សាន្ត) ៖ ក្រោយពីត្រឡប់ចូលសិល្បៈវិញ និងក្លាយជាម្ទាស់ផលិតខ្សែភាគយន្តមួយរូបផងដែរនោះ អតីតពិធីការិនី និងជាតារាសម្ដែងដែលពោរពេញដោយទេពកោលស្យខ្ពស់អ្នកនាង ព្រំ រដ្ឋា បានធ្វើអោយអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីអ្នកនាងបង្ហាញមុខបុរសសម្នាក់ជាគូស្នេហ៍។

ការទទួលបានការចាប់អារម្មណ៍មួយនេះ ស្របពេលតារាស្រីនៅក្នុងតួរឿងម៉ាកថឹងរូបនេះ បានបង្ហោះភាពផ្អែមល្ហែមជាមួយបុរសសង្ហារជាច្រើនសន្លឹកជាមួយគ្នា តាមរយៈបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ដោយនៅក្នុងនោះអ្នកនាង ព្រំ រដ្ឋា ក៏ទទួលបានការជូនពរពីសំណាក់មហាជន ឱ្យចំណងស្នេហ៍របស់ ព្រំ រដ្ឋា កាន់តែរឹងមាំ ។ ហើយខ្លះទៀតក៏បានសរសើរថា ពិតជាស្រស់ស្អាតសមគ្នាណាស់។ យ៉ាងណាមិញ បន្ទាប់ពីបង្ហាញមុខបុរសសង្ហា ដែលអាចស្អំបេះដូងសារថ្មី ស្របពេលដែលមិនសមបំណងស្នេហាកន្លងមកនេះ មហាជនសង្កេតឃើញថា បុរសស្ថិតនៅក្នុងវ័យកណ្តាលរូបនេះ មិនមែនជាជនជាតិខ្មែរនោះទេ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជីវិតគូមិនសមប្រកបតារាសម្តែងមុខស្រទន់អ្នកនាងព្រំ រដ្ឋា ក៏ត្រឡប់មកទឹកដីកំណើតវិញជាមួយកូនស្រី និងបានចាប់យកអាជីពជាអ្នកសិល្បៈវិញ ក្នុងនាមជាអ្នកដឹកនាំរឿងមួយរូបផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open