ដំណឹងល្អ!! សាលារៀន និងវិស័យផ្សេងៗទៀត ត្រៀមបើកដំណើរការឡើងវិញហើយ ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកានេះ
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នៅតែអវិជ្ជមានកូវីដ-១៩ នៃការតេស្តសុខភាពលើកចុងក្រោយ នៅថ្ងៃទី១៨ វិច្ឆិកានេះ។ នេះជាការអះអាងរបស់សម្ដេច ហ៊ុន សែន នៅលើហ្វេសប៊ុក ដោយបានបន្ថែមថា សម្ដេចនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅឡើងវិញ នាថ្ងៃទី១៩ វិច្ឆិកា ។
តាមទំព័រហ្វេសបុកផ្លូវការរបស់សម្តេចបានឲ្យដឹងបែបនេះថា ៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំ និងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមាន កូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។
ដូចនេះចាប់ពីថ្ងៃស្អែក ១៩វិច្ឆកា២០២០ខ្ញុំនឹងចេញទៅធ្វើការឬ ហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆកាឡើងវិញតែខ្ញុំនៅតែមិនទាន់ឱ្យ កូននិងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយះ ទៀតដើម្បីធានាឱយប្រាកដថាខ្ញុំគ្មាន មេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះ ឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាព របស់កូនៗនិងចៅៗជាទីស្រឡាញ់។
ប្រភពដដែលបានបន្តថា៖ ការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឱយក្រសួងអប់រំយុវជននិងកីឡាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការគ្រប់ផ្នែកគ្រប់វិស័យវឹលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីត-១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល។
ព្រឹត្តិការណ៍៣វិច្ឆកាបានបង្រៀនយើង បានរំលឹកយើង បានដាស់តឿនយើងនិង បានណែនាំយើងឱយមានការប្រុងប្រយ័តជានិច្ចទើបអាចយកឈ្នះលើកូវីដ១៩បាន។ត្រូវម្ចាស់ការទប់ស្កាត់ជាមុនតាមវិធីការពារប្រសើរជាងការ ព្យាបាល។