ផ្ទះលំហែរកាយ នៅមាត់សមុទ្រ របស់លោក ស៊ុក សោភា នៅអូស្រ្តាលី ស្រស់ស្អាត គួរឲ្យចង់រស់នៅខ្លាំងណាស់
អតីតតារាសម្តែងដ៏ស្រស់សង្ហា និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការសម្តែងខ្សែភាពយន្តនានា ។ ក្រោយរៀបការរួច លោក ស៊ុក សុភា បានចេញទៅរស់នៅក្រៅប្រទេស ជាមួយភរិយា
និងសាងគ្រួសារយ៉ាងមានក្តីសុខ ហើយក៏រស់នៅយ៉ាងមានសុភមង្គលផងដែរ។បើងាកទៅមើលពីជីវិត ឯកជនរបស់អតីតតារាសម្តែងប្រុសរូបនេះ ពិតជាមានភាពល្អប្រសើរណាស់ ព្រោះពេលនេះ លោកទើបតែបង្ហាញ
ផ្ទះលំហែកាយថ្មីមួយ ដែលកំពុងតែសាងសង់ឡើងនៅជិតសមុទ្រ ដែលផ្ទះរបស់លោក បានសង់ជិតរួចរាល់ហើយ ។ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អតីតតារាប្រុសរូបនេះ បានបង្ហោះសារថា “ឆ្លៀតមកមេីលផ្ទះលំហែរកាយនៅខាងតំបន់មាត់សមុទ្រធ្វេីបាន90%ហេីយ ទុកទទួលស្វាគមន៍បងប្អូនមិត្តភ័ក្ដិយេីងទាំងអស់ដែលបានមកលេងអូស្ត្រាលី”។