ត្រឹមរយះពេល២៤Challenge បរិច្ចាគ 1$ ដើម្បីមន្ទីរពេទ្យកុមារអង្គររបស់លោក Sai រកថវិកាបានជាង ១៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក
កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលរួមលេង Challenge ដោយធ្វើការបរិច្ចាគ 1$ ដើម្បីជួយដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ ដែល Challenge នេះត្រូវបានបង្កើតឡើងដោយលោក Sai និងក្រុមការងារ ដើម្បីជាចំណែកចូលរួមបន្ថែមក្នុងយុទ្ធនាការរត់រយៈពេល៩៩ថ្ងៃរបស់ជួយមន្ទីរពេទ្យកុមារអង្គរ។ Challeng នេះ គឺតែលោកអ្នកធ្វើការបរិច្ចាគប្រាក់ 1$ ទៅកាន់គណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរ ហើយធ្វើការ Screenshot ប្រតិបត្តិការផ្ញើប្រាក់នោះ រួចបង្ហោះចូលគណនីហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបថតរបស់លោកអ្នក និង tag មិត្តភក្តិ 10នាក់ទៀតជាការស្រេច។
បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក Sai បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមលេង Challenge នេះ ហើយក្នុងរយៈពេលតែ២៤ម៉ោងទទួលបានថវិកា ដែលបរិច្ចាគមានចំនួនរហូតដល់ ៥៤១លានរៀល ឬប្រហែល ១៣២,០០០ដុល្លារ។ សរុបថវិការដែលទទួលបានពីសប្បុរសជនទាំងអស់ក្នុងការជួយមន្ទីរពេទ្យកុមារអង្គមានចំនួន ៧៥១លានរៀល ឬប្រហែល ១៨៣,០០០ដុល្លារ។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចូលរួម Challenge មួយនេះ បងប្អូននៅតែបន្តចូលរួមបាន តាមរយៈ ABA App : 000 320 555 (Angkor Hospital for Children Limited) និង Wing : 03206872 (AHC Patient Contributions)៕