ស្ថិតិគ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេស
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ០៩ករណី ដែលបណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ០៣នាក់, របួសធ្ងន់ និងស្រាលចំនួន ០៩នាក់។
គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាត៖
- ម៉ូតូចំនួន ០៩គ្រឿង
- រថយន្តតូច ០៥គ្រឿង
- រថយន្តធំ ០៣គ្រឿង
ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖
- បើកបរល្មើសល្បឿនកំណត់
- មិនគោរពសិទ្ធិអាទិភាព
- មិនប្រកាន់ស្ដាំ
- បើកបរប្រជែងគ្នា និងកត្តាយានយន្ត។
ដកស្រងអត្ថបទដោយ៖ ដារា៉