ឧត្តមសេនីយ៍កំពូលរបស់ឥណ្ឌាថា ការប្រឈមមុខជាមួយចិនអាចបង្កឱ្យមានជម្លោះកាន់តែធំ

(បរទេស)៖ទីភ្នាក់ងារព័ត៌មាន Reuters ឲ្យដឹងថា មេបញ្ជាការយោធាកំពូលរបស់ប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃសុក្រថា ការប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយកងកម្លាំងចិននៅតំបន់ភ្នំហិមាល័យភាគខាងលិច អាចបង្កឱ្យមានជម្លោះកាន់តែធំឡើង សូម្បីតែក្រោយមេបញ្ជាការជាន់ខ្ពស់នៃភាគីទាំងពីរ បានជួបគ្នានៅជិតជួរមុខដើម្បីចរចាលើកទី៨ ក្តី។

លោក Bipin Rawat ប្រធានសេនាធិការការពារជាតិឥណ្ឌាបាននិយាយថា ស្ថានការណ៍មានភាពតានតឹងនៅ «ខ្សែបន្ទាត់កាន់កាប់ជាក់ស្តែង» (Line of Actual Control) នៅព្រំដែនភាគខាងកើតតំបន់ Ladakh ជាកន្លែងដែលកងទ័ពឥណ្ឌា និងចិនរាប់ពាន់នាក់ បានប្រឈមមុខដាក់គ្នារយៈពេលរាប់ខែមកហើយ។

ក្នុងសុន្ទរកថាតាមអ៊ិនធឺណែត លោក Rawat បានមានប្រសាសន៍ថា៖ «យើងនឹងមិនទទួលយកការផ្លាស់ប្តូរណាមួយនៃខ្សែបន្ទាត់កាន់កាប់ជាក់ស្តែងទេ»។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds