ពិតជាហានិភ័យមែន!! លោកពេជ្រ ស្រស់ ឲ្យសហការីខ្ញុំទៅទិញថ្នាំអាលែកស៉ីតែ ១មុខប៉ុណ្ណោះប៉ុន្តែអ្នកលក់ថ្នាំពេទ្យឲ្យថ្នាំមកខ្ញុំ លើសពីតម្រូវការ
(សុខភាព)៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយទាក់ទងនិងទៅលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនខ្មែរ ដោយលោកមានបញ្ហាសុខភាពទាក់ទងនិងច្រមុះ ពេលនោះលោកក៍បានឲ្យសហការីរបស់លោកទៅទិញថ្នាំអាលែកស៉ីច្រមុះ១មុខប៉ុណ្ណោះ ប៉ុន្តែបែបជាអ្នកលក់ថ្នាំពេទ្យឲ្យថ្នាំមកខ្ញុំលើសពីតម្រូវការ។
ក្នុងសំណេរនោះលោកពេជ្រ ស្រស់បញ្ជាក់ថាជូនចំពោះអ្នកលក់ថ្នាំពេទ្យ និង អ្នកជំងឺទាំងឡាយសូមកុំលក់ថ្នាំដើម្បីតែលុយ ហើយអ្នកជំងឺ កុំចង់ជាដោយសារបំពោកថ្នាំ ព្រោះថ្នាំពេទ្យជាអាវុធមុខ២ជាបទពិសោធន៍រូបខ្ញុំផ្ទាល់ គឺអាលែកស៉ីច្រមុះ ខ្ញុំឲ្យសហការីខ្ញុំទៅទិញថ្នាំអាលែកស៉ីតែ ១មុខប៉ុណ្ណោះប៉ុន្តែអ្នកលក់ថ្នាំពេទ្យឲ្យថ្នាំមកខ្ញុំ លើសពីតម្រូវការដូច្នេះបើខ្ញុំលេបថ្នាំតាមអ្នកលក់នឹងប្រឈមគ្រោះ។ផ្សំថ្នាំ៦មុខឲ្យខ្ញុំលេប Oh My God