លោក ដូណាល់ ត្រាំ បាននិយាយដោយគ្មានបង្ហាញភស្តុតាង ថាបើសិនជាគេរាប់សន្លឹកឆ្នោតដែលស្របច្បាប់ នោះលោកនឹងទទួលបានជ័យជម្នះ យ៉ាងងាយស្រួលលើលោក ចូ បៃដិន
(បរទេស)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០លោក ដូណាល់ ត្រាំ បាននិយាយដោយគ្មានបង្ហាញភស្តុតាង ថាបើសិនជាគេរាប់សន្លឹកឆ្នោតដែលស្របច្បាប់ នោះលោកនឹងទទួលបានជ័យជម្នះ យ៉ាងងាយស្រួលលើលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ
គួរបញ្ជាក់ផងដែរថា លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចេញពីសេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បាននិយាយថា«បើសិនជា អ្នករាប់សន្លឹកឆ្នោតស្របច្បាប់ ខ្ញុំនឹងឈ្នះយ៉ាងងាយស្រួល»។ លោក ត្រាំ បន្ថែមទៀតថាការបន្តរាប់សន្លឹកឆ្នោតបច្ចុប្បន្ន មានន័យសម្រាប់លោកថាការបោះឆ្នោតនេះត្រូវបាន គេបន្លំ និងលួចសន្លឹកឆ្នោតពីលោក ដោយចង់សំដៅទៅលើសន្លឹកឆ្នោតដែលប្រជាជនអាមេរិក បោះតាមប្រៃសណីយ៍
បើយោងតាមស្ថានភាពពេលនេះបានបង្ហាញថា លទ្ធផលបោះឆ្នោតនៅតែដដែល ដោយលោក ចូ បៃដិន បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោតតំណាង ២៦៤រូប ទៅនឹង២១៤រូប ខណៈការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Georgia, Pennsylvania, Nevada, North Carolina និងរដ្ឋ Alaska នៅតែបន្តដំណើរការ ចំណែកឯក្រុមបាតុកម្មរវាង អ្នកគាំទ្រាំលោក បៃដិន និង លោកត្រាំ ទាក់ទងនិង ការរាប់សន្លឹកឆ្នោតកំពុងផ្ទុះឡើង៕