សូមចូលរួមសោកស្ដាយ !! អ្នកម្ដាយតារាកំប្លែង យាយអឿន បានទទួលមរណភាពទៅហើយ
ភ្នំពេញ៖ ទោះបីជាចូលប្រឡូកនៅក្នុងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ តែតារាកំប្លែងជើងចាស់ លោកស្រី សួន សំអឿន ហៅ យាយអឿន នៅតែមានប្រជាប្រិយភាព និងការគាំទ្រជាច្រើន ជាមួយនឹងសមត្ថភាពវោហាស័ព្ទ ដែលបានផ្ដល់ជាសំណើចក្អាកក្អាយជូនដល់ទស្សនិកជន សម្រាប់ការកម្សាន្ត ផងដែរ។
ដោយឡែក កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ គឺជារឿងដ៏គួរឲ្យសោកស្ដាយយ៉ាងខ្លាំង សម្រាប់ក្រុមគ្រួសាររបស់ លោកស្រី សួន សំអឿន ដែលកំពុងតែជួបទុក្ខធំ ដោយអ្នកម្ដាយជាទីស្រលាញ់បានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨៦ឆ្នាំ ។
យ៉ាងណាមិញ ជាមួយនឹងដំណឹងដ៏ក្រៀមក្រំនេះ ក៏មានហ្វេនៗទស្សនិកជនជាច្រើន រួមទាំងបណ្ដាសិល្បកររួមអាជីព បានមកចូលរួម និងផ្ញើសាររំលែកទុក្ខ ដល់លោកស្រី និងក្រុមគ្រួសារ គ្រប់ៗគ្នា ផងដែរ៕