មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បាននិយាយថា ប្រសិនបើបេក្ខភាពបក្សប្រជាធិបតេយ្យ លោក Joe Biden ឈ្នះឆ្នោតប្រធានាធិបតីអាមេរិកនឹងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បាននិយាយថា ប្រសិនបើបេក្ខភាពបក្សប្រជាធិបតេយ្យ លោក Joe Biden ឈ្នះឆ្នោតប្រធានាធិបតីអាមេរិកដូចដែលការស្ទង់មតិបានប៉ាន់ប្រមាណ វានឹងក្លាយជាប្រយោជន៍សម្រាប់សេដ្ឋកិច្ចអាមេរិកសកលលោក និងប្រទេសថៃ។
ស្ថាប័នស្រាវជ្រាវបានព្យាករណ៍ថា ជោគជ័យរបស់លោក Biden នឹងនាំឱ្យកំណើនសេដ្ឋកិច្ចរបស់អាមេរិកកើនឡើង ៣% ក្នុងឆ្នាំ ២០២១។ ក្រុមបក្សប្រជាធិបតេយ្យត្រូវបានគេរំពឹងថា នឹងឈ្នះសំឡេងភាគច្រើនដែលអាចធ្វើឱ្យរដ្ឋបាលលោក Biden អនុម័តសេចក្តីព្រាងច្បាប់ថវិកា និងគោលនយោបាយសេដ្ឋកិច្ចយ៉ាងរលូន ហើយក៏ជំរុញសេដ្ឋកិច្ចអាមេរិកផងដែរ។
ទន្ទឹមនឹងនេះហានិភ័យសេដ្ឋកិច្ចសកលក៏នឹងធ្លាក់ចុះក្រោមដោយសារលោក Biden ដែរ ខណៈពេលដែលប្រាក់បាតនៅក្នុងប្រទេសថៃនឹងកើនឡើងពីអត្រាប្រាក់ដុល្លារ ៣១.១៥ បាតក្នុងមួយដុល្លារ។ តាមការស្រាវជ្រាវបានឱ្យដឹងថា « រាល់ ១ ភាគរយនៃកំណើនរបស់អាមេរិកនឹងប្រែទៅជាកំណើនសេដ្ឋកិច្ចថៃកម្រិត ០.២។ បន្ថែមពីនេះ ការឈ្នះរបស់លោក Biden ក៏នឹងកើនឡើង ១០ ទៅ ២០ ភាគរយនៃការនាំចេញរបស់ថៃទៅអាមេរិក។ ហើយប្រសិនបើលោក Biden ឈ្នះប្រទេសថៃ នឹងអាចចូលរួមក្នុងកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងការរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។
ប៉ុន្តែបើតាមមជ្ឈមណ្ឌលស្រាវជ្រាវ ប្រសិនបើលោក Donald Trump ឈ្នះឆ្នោតអាណត្តិទី២ ទីផ្សារពិភពលោកនឹងត្រូវរងផលប៉ះពាល់ដោយសារការប្រែប្រួលខ្ពស់ជាមួយនឹងភាគហ៊ុនអាមេរិកធ្លាក់ចុះ។ សេដ្ឋកិច្ចសហរដ្ឋអាមេរិកនឹងប្រឈមមុខនឹងហានិភ័យធ្លាក់ចុះ ខណៈពេលដែលកំណើនសេដ្ឋកិច្ចនឹងទាបជាង ២% នៅឆ្នាំក្រោយ។ ប្រាក់ដុល្លារនឹងចុះខ្សោយហើយប្រាក់បាតនឹងឡើងថ្លៃ ប៉ុន្តែក្នុងកម្រិតតិចជាងបើលោក Biden ឈ្នះ ហើយការនាំចេញរបស់ថៃទៅទីផ្សារអាមេរិកនឹងកើនតិចជាង ៥%៕