សិក្ខាសាលាស្ដីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក្រោមប្រធាន៖ តួនាទីអ្នកផ្សព្វផ្សាយសីលធម៌សង្គម

 

នៅថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឋិកា ឆ្នាំ២០២០ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំបើកសិក្ខាសាលាស្ដីពីការលើក កម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក្រោមប្រធាន៖ «តួនាទីអ្នកផ្សព្វផ្សាយសីលធម៌សង្គម» ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ
គោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើម្បីឆ្លើយតបនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង១១ចំណុចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងអនុសាសន៍ទាំង៦ចំណុចរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើក កម្ពស់សីលធម៌សង្គម តម្លៃស្រី្ត និងគ្រួសារខ្មែរ ក្នុងន័យចូលរួមចំណែកលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី លុបបំបាត់សកម្មភាពទាំងឡាយណាដែលនាំមកនូវផលប៉ះពាល់ជាអវិជ្ជមានដល់តម្លៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ។

អង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន អង្គការ សមាគមពាក់ព័ន្ធ ដូចជា ក្រសួងកិច្ចការនារី ក្រសួង ព័ត៌មាន សមាគមសិល្បករ ពិធីករ ពិធីការិនី សមាគមវិទ្យុទូរទស្សន៍ សមាគមអ្នកនិពន្ធ សមាគមមិត្តអ្នកបញ្ចូលសំឡេង និងអង្គភាពសារព័ត៌មានមួយចំនួន សរុបចំនួន៩០រូប៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds