បុរស​ម្នាក់​ផឹកស្រា​ស្រវឹង បណ្តាល​ឲ្យ​កើត​ជំងឺ​ខ្យល់គ​ស្លាប់​

​ ​(កំពង់ឆ្នាំង) ៖ បុរស​ម្នាក់​គាំងបេះដូងស្លាប់នៅលើគ្រែ ដោយសារស្រវឹកស្រា បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅវេលា​ម៉ោង​២១​និង​៤០​នាទី ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​

​ជនរងគ្រោះ​មានឈ្មោះ មុំ សំអឿន ហៅ​ចក់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​ជោគជាំ ហើយ​ទៅផ្ទះ​របស់ខ្លួន​ពុំរួច ក៏បាន​ដេក​នៅលើ​គ្រែ​ក្រោម​សំ​យ៉ាប​ផ្ទះ​ឈ្មោះ ហេន វី រហូតដល់​វេលា​កើតហេតុ ទើប​ដឹងថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ រួច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ធ្វើ​កោសល្យវិច័យ​លើ​សាកសព និង​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទ ៖ កាម៉ង់ដូ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds