សម្ដេចតេជោ ហ៊ុន សែន ព្រមានលោក ហូរ វ៉ាន់ ដែលជាអ្នកបញ្ជាឲ្យធ្វើបាតុកម្មប្រឆាំងស្ថានទូតចិននៅកម្ពុជា

(ភ្នំពេញ)៖ ការព្រមានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបែបនេះបានធ្វើឡើង ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

ថ្លែងចេញពីទីនោះសម្ដេចតេជោហ៊ុនសែន បានព្រមានខ្លាំងៗចំពោះលោកហូរ វ៉ាន់ ដែលជាអតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ហើយបច្ចុប្បន្នកំពុងតែនីរទេសខ្លួនជាមួយលោក សម រង្ស៊ី នៅឯក្រៅប្រទេស ប៉ុន្តែថ្មីៗនេះ លោក ហូរ វ៉ាន់ បាន បញ្ជា ពីក្រៅ ឲ្យបាតុករ នៅភ្នំពេញធ្វើបាតុកម្មប្រឆាំងស្ថានទូត ក៏ដូចជាវត្តមានកងទ័ពចិន នៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលនេះលោក ហូរ វ៉ាន់ ប្រាកដជាកំពុងមើលការផ្សាយផ្ទាល់ពីទូរទស្សន៍ ហើយប្រពន្ធលោក ហូរ វ៉ាន់ ក៏កំពុងមើលដែរ។ សម្តេចបញ្ជាក់ថា “វាជាមេខ្លោង នៃអំពើក្បត់ អញ្ចឹងរឿងអី ដែលមិនចាត់ការពួកអាក្បត់នៅខាងក្នុង បើអាពួកក្បត់នៅខាងក្នុង ទទួលបទបញ្ជាពីពួកអាក្បត់ ពីក្រៅប្រទេស ដូច្នេះរឿងអាជ្ញាធរ តុលា ការចាត់ការ គឺជារឿងត្រឹមត្រូវតាមច្បាប់។ ពីព្រោះអាមេចោររត់គេចខ្លួន បញ្ជាកូនចោធ្វើសកម្មភាព មិនអាកូនចោរត្រូវជាប់គុក ។ អញ្ចឹងឯងកុំរុញគេឲ្យជាប់គុក មានអាមួយនោះ ដែលមានប្រពន្ធកំពុងដូរលុយនៅផ្សារ ក៏ត្រូវប្រយ័ត្នប្រពន្ធកូនឯងនៅភ្នំពេញនៅឡើយ និយាយអញ្ចឹងមិនមែនយកប្រពន្ធកូនធ្វើចំណាប់ខ្មាំងអត់ទេ ប្រពន្ធកូនហ្អែងនៅនេះបានសេចក្តីសុខទេតើ តែមានរឿងអីដែលធ្វើបាតុកម្មបាតុកម្មនៅក្នុងស្រុកផង បាតុកម្មនៅតាមប្រទេសផង ប្រឆាំងនឹងវត្តមានកងទ័ពចិននៅកម្ពុជា តើចិនមែនកងទ័ពនៅកម្ពុជាទេ ។

ជាមួយនឹងការលើកឡើងខាងលើនេះសម្ដេចតេជោហ៊ុន សែន ក៏បានបង្ហាញសំឡេង ដែលបញ្ជាដោយលោក ហូរ វ៉ាន់ ដោយប្រកាសថែមលុយចំនួន២០០ ដុល្លារបន្ថែមទៀត។ សម្ដេចបញ្ជាក់ថា បញ្ហាផ្លូវវេងស្រេង កាលពីឆ្នាំ២០១៣ គឺត្រូវតែទូទាត់ហើយ ព្រោះគ្មាននរណាធ្វើបាតុកម្មបង២ភ្លឺនោះទេ។ លោក ហូរ វ៉ាន់ គឺជាអ្នកស្រែកបញ្ជា ដូច្នេះមិនអាចរួចខ្លួនបានទេ ជាមួយគ្នានោះសម្ដេចបានប្រាប់ឲ្យលោកហូរ វ៉ាន់ កុំរុញកូនប្រពន្ធឱ្យជាប់គុកជំនួស ហើយក៏សង្ឃឹមថា ភរិយាលោក ហូរ វ៉ាន់ នឹងមិនធ្វើជាភ្នាក់ងារបែង ចែកលុយសម្រាប់ក្រុមឧទ្ទាមនៅក្នុងស្រុកនោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds