អីយ៉ា! ដូចអ្វីដែលគេនិយាយថា មិត្តមួយថ្ងៃមិត្តមួយជីរិតមែន លោកខេម បង្ហោះសារជូនពរលោកករុណា ពេជ្រ ក្នុងថ្ងៃខួបកំណើតកាលពីពេលថ្មីៗនេះ

(សិល្បៈ)៖ កាលពីពេលថ្មីនេះៗ តាមរយៈគណនីហ្វេសប៊ុករបស់តារាចម្រៀងផលិតកម្មថោនលោក ករុណា ពេជ្រ បានបង្ហោះសារឆ្លងឆ្លើយជាមួយលោកខេមដែលបង្ហាញថា បើទោះបីពួកយើងនៅផលិតកម្មផ្សេងៗក៍ពិតមែនតែការរាប់អានគ្នានៅតែល្អជានិច្ច។ លោក ករុណា ពេជ្រ និង លោក ខេម ដែលទស្សនិជនស្គាល់តាមរយៈសំលេងស្អករបស់លោក អតីតលោកទាំងពីជាមិត្តរួមផលិតកម្មជាមួយគ្នាផងដែរ។
គួរបញ្ជាក់ថាបច្ចុប្បន្នពួកគាត់បាននៅផលិតផ្សេងៗគ្នាទៅហើយក្តីតែចំណងមិត្តភាពនៅតែល្អជាមួយគ្នារហូត ក្នុងសំណេរនោះបានសរសេរថា៖«យើងមិនមែនស្គាល់គ្នាត្រឹមតែមួយថ្ងៃទេអរគុណ ខេម ដែលនៅតែស្គាល់ខ្ញុំហើយខ្ញុំរង់ចាំស្គាល់ មនុស្សខ្លះ» លោកនិយាយបែបនេះនៅពេលដែលលោកខេម ជូនពរលោកក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។
ខណៈបច្ចុប្បន្ន ខេម បានចូលជ្រកក្រោមផលិតកម្មថ្មី Galaxy Navatra ទៅហើយនោះត្រូវបានម្ចាស់បទ «អស់ឱកាស» ភ្ជាប់ដោយការរៀបរាប់ហាក់ផ្ដាំផ្ញើទៅកាន់មនុស្សមួយចំនួន ក្នុងសំណេរផ្ដាំផ្ញើថា៖ «សូមផ្តាំ មនុស្សខ្លះ ដែលអ្នកភ្លេចខ្ញុំ សូមផ្តាំមនុស្សដែលស្គាល់ខ្ញុំ ព្រោះយើង មិនមែនគ្នាត្រឹមតែមួយថ្ងៃទេ»។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds