លោកពូទីននិយាយថា ប្រទេសចិន និងអាឡឺម៉ង់កំពុងឈានទៅរកស្ថានភាពជាមហាអំណាច ខណៈដែលឥទ្ធិពលសហរដ្ឋអាមរិកបានថយចុះ
(បរទេស)៖កាលពីថ្ងៃព្រហស្បត្តិ៍ លោកប្រធានាធិបតី Vladimir Putin(វ្លាឌីមៀពូទីន)បាននិយាយថា នេះជាយុគសម័យដែលសហរដ្ឋអាមេរិក និងរុស្ស៊ីបានសម្រេចពីបញ្ហាដ៏សំខាន់បំផុតរបស់ពិភពលោកគឺជារឿងអតីតកាលហើយ ដោយនិយាយថា ប្រទេសចិន និងអាឡឺម៉ង់កំពុងឈានទៅរកស្ថានភាពជាមហាអំណាចនាពេលពេលបច្ចុប្បន្ន ។
ការថ្លែងទៅកាន់ការប្រជុំរបស់ Valdai Discussion Club ដោយលោកពូទីនបានលើកឡើងថា តួនាទីរបស់សហរដ្ឋអាមេរិកត្រូវបានថយចុះ រួមជាមួយចក្រភពអង់គ្លេស និងបារាំង ខណៈពេលដែលនយោបាយ និងសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង និង ប៊ែកឡាំងមានកម្លាំងយ៉ាងខ្លាំង ដោយកំពុងឈានទៅរកស្ថានភាពជាមហាអំណាច ។
លោកពូទីន ដែលនិយាយតាមរយៈ Video Confrerence ថា ប្រសិនបើទីក្រុង Washington មិនបានត្រៀមខ្លួន ដើម្បីពិភាក្សាបញ្ហាជាសកលជាមួយទីក្រុង Moscow ទេ នោះប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាជាមួយប្រទេសផ្សេងទៀត