សមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល ករណីដុតទានបំភ្លឺក្នុងបន្ទប់រលំឆាបឆេះ

ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​សម្ភារៈ​ក្នុង​បន្ទប់​អស់​មួយចំនួន បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់ពេលវេលា មិន​បណ្តាល​ឲ្យ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ និង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​៨៧​បេ​តេ ភូមិ ត្នោតជ្រុំ​២ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។

​ម្ចាស់ផ្ទះ​មានឈ្មោះ លឹ​ង ង​ន​ហាក់ ភេទ​ស្រី អាយុ​៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ទឹកកក ។ ផ្ទះ​រង​គ្រោះជា​ប្រភេទ​ផ្ទះថ្ម​ប្រក់ស​ង្ក័​សី​(​ផ្ទាល់​ដី​) ទំហំ​៥​ម X២០​ម ។​

​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គីភ័យ គឺ​បណ្តាលមកពី​ម្ចាស់ផ្ទះ​បាន​ដុត​ទាន​បំភ្លឺ​ក្នុង​បន្ទប់ ហើយក៏​រលំ​ទាន​ឆេះ​ពូក និង​ខោអាវ​តែម្តង ។ ក្នុងករណីនេះ រថយន្ត​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ០២​គ្រឿង បានចេញ​អន្តរាគមន៍ បាញ់​ពន្លត់ រួម​នឹង​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​ចំនួន​០៤​បំពង់ ទើប​អាច​ពន្លត់ភ្លើង​បាន​នៅវេលា​ម៉ោង​១២​និង​១០​នាទី​នា​ថ្ងៃខែ​ឆ្នាំ​ដដែល ៕

ប្រភពពី ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ដកស្រង់អត្ថបទ ៖ កាម៉ង់ដូ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds