អត្ថប្រយោជន៍ ទឹកផ្លែធម្មជាតិមួយប្រភេទដែលមនុស្សភាគច្រើនមិនបានដឹង តែបើដឹងហើយតែងតែមើលរំលងចំពោះវានោះគឺ ទឹកដូង
ទឹកដូងគឺជាទឹកធម្មជាតិមួយប្រភេទ ដែលអ្នកអស់គ្នាមិនគួរមើលរំលងឡើយ ដោយសារការទទួលទានទឹកដូងគឺផ្តល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់ខ្លួនយើង ពីព្រោះទឹកដូងមានកម្រិតកាឡូរីទាប ជាតិខ្លាញ់តិច កូឡេស្តេរ៉ុលតិច សូដ្យូមតិច កាល់ស្យូមច្រើន និងជាតិប៉ូតាស្យូមមានចំនួនច្រើនជាងផ្លែចេកដល់ទៅបួនដង។ លើសពីនេះទៅទៀតទឹកដូង សម្បូរជាតិទឹកច្រើនបំផុត ដែលសាកសមភេសជ្ជៈសម្រាប់អ្នកចូលចិត្តហាត់កីឡាផ្សេងៗ
ខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួនដែលបានមកពីការទទួលទានទឹកដូង៖
១. កាត់បន្ថយសម្ពាធឈាម៖ ទឹកដូងមានចំនួន អេឡិចត្រូលីត (electrolyte) គ្រប់គ្រាន់ ដើម្បីរក្សា តុល្យភាពសម្ពាធឈាម
២. ផ្ទុកជាតិទឹកច្រើន៖ ទឹកដូងមានផ្ទុកជាតិទឹកច្រើនបំផុត ដែលសាកសមបំផុតសម្រាប់អ្នកលេង កីឡាផ្សេងៗ ក្នុងការទទួលទាន
៣. ជួយប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម៖ ទឹកដូងជាឱសថដែលមានសមត្ថភាពសម្អាតបំពង់ និងប្លោកនោមរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។
៤. ជួយសម្រកទម្ងន់ដែលលើស៖ ទឹកដូងស្ទើរតែគ្មានផ្ទុកជាតិខ្លាញ់សោះ ហើយវាអាចជួយបំបាត់អារម្មណ៍ស្រែកឃ្លានរបស់អ្នកបាន។
៥.បង្កើនថាមពល៖ ទឹកដូងធ្វើឱ្យការផលិតអ័រម៉ូនទីរ៉ូអ៊ីតមានភាពប្រសើរឡើង ហើយអាចជួយបង្កើតថាមពលរបស់អ្នកថែមទៀត។
៦. វាជួយពង្រឹងប្រព័ន្ធភាពស៊ាំ៖ ទឹកដូងអាចធ្វើឱ្យប្រព័ន្ធការពាររាងកាយមានភាពរឹងមាំ ហើយអាចជួយអ្នកក្នុងការលាងសម្អាតពពួកបាក់តេរីផ្សេងៗដែលមាននៅរាងកាយផងដែរ។
សម្រួលអត្ថបទ៖មហាលូតផ្លោះ