លោក​ ពេជ្រ​ ស្រស់៖បុគ្គល​ម្នាក់តាំងរូបសុទ្ធតែជាព្រះសង្ឃ​ តែគ្មានសិលធម៌ទាល់តែសោះ​ ដេីរខំមិនជេរគេធ្វេីឲ្យតម្លៃព្រះពុទ្ធសាសនាឱនភាពដោយសារតែបុគ្គលប្រភេទនេះ

(ភ្នំពេញ​)៖មានបុគ្គលម្នាក់បានតាំងរូបប្រូហ្វាល់ហ្វេសប៊ុកជាព្រះសង្ឃហេីយដេីរជេរគេឯងដែលធ្វេីតម្លៃព្រះពុទ្ធសាសនាធ្លាក់ចុះដោយសារតែមានបុគ្គលបែបនេះ។

ក្រោយ​ពីលោក​ ពេជ្រ​ ស្រស់​ បង្ហោះសារតាមរយៈផេកលោកផ្ទាល់ដោយរូបលោកបាន​បួងសួងសូមឲ្យ​ បារមីព្រះពុទ្ធគ្រប់អង្គ និង បារមីនាងរំសាយសក់ ជួយបញ្ជៀសទឹក និងព្យុះទាំងឡាយឲ្យផុតពីកម្ពុជា ដើម្បីឲ្យខ្មែររួចផុតគ្រោះមហន្តរាយ​ ស្រាប់តែមានបុគ្គលម្នាក់ដែលតាំងរូបក្នុងហ្វេសបុករបស់ខ្លួនជាព្រះសង្ឃ​ ចូលទៅខំមិនដោយប្រេីពាក្យសម្តីមិនសមរម្យដោយ​ ជេរទៅលេីលោក​ ពេជ្រ​ ស្រស់​ ថា”កាប់ព្រៃលុបបឹងឲ្យអស់ហេីយ​ ទៅបន់ព្រះជួយ​ ព្រះអង្គណាមកជួយបាន​ អាប៉ាកាច់”

បន្ទាប់ពីបានឃេីញខំមិ​នរួចលោក​ ពេជ្រ​ ស្រស់​ ក៏បានប្រតិកម្មទៅលេីបុគ្គលម្នាក់នេះដោយបានបង្ហោះសារថា៖”បុគ្គលម្នាក់នេះលាចាកពីភេទអ្នកបួសហើយប៉ុន្តែបុគ្គលម្នាក់នេះប្រើរូបជាភេទអ្នកបួសនៅក្នុងសង្គមហ្វេសប៊ុកដើរជេរគេឯងធ្វើឲ្យតម្លៃព្រះសង្ឃធ្លាក់ចុះ និងតម្លៃព្រះពុទ្ធសាសនាឱនភាពដោយសារតែបុគ្គលប្រភេទនេះ

លោក​ ពេជ្រ​ ស្រស់​ បានចោទជាសំណួរសួរទៅមហាជនថាថា”តើបុគ្គលម្នាក់នេះមានចេតនាអ្វីឲ្យពិតប្រាកដចំពោះព្រះពុទ្ធសាសនា? តើបុគ្គលនេះជាបុគ្គលទុច្ចរិតទេ?”

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds