តារាកំប្លែងនាយពាក់ មី បានរំលឹកអនុស្សវរីយ៍ពីជីវិតប្តី ប្រពន្ធក្នុងថ្ងៃខូបកំណើតភរិយា
សិល្បៈ៖ តារាកំប្លែងនាយ ពាក់ មី បានបង្ហោះសារនៅក្នុងទំព័រហ្វេសបុករបស់លោកថា ជូនពរប្រពន្ធសំលាញ់ក្នុងថ្ងៃខួបកំណេីត យេីងតស៊ូជាមួយគ្នា តាំងពីបងធ្វេីសំណង់១ថ្ងៃ៨០ 000រៀល ប្រពន្ធធ្វេីការរោងចក្រ១ខែ៥០$ដុល្លា ជួលផ្ទះនៅជាមួយគ្នា១ខែ២០ ទិញម្ហូបសុី១ពេល២ ០០០រៀល ទឹកភ្លេីង១ខែអស់មិនដល់១០ ០០០រៀលទេ ពេលទៅស្រុកម្តងៗជិះឡានតែលេីដំបូលទេព្រោះអស់លុយតិច។
លោកបន្តថា ទឹកដោះម្តាយថ្លៃបងប្រលងកំប្លែងជាប់ ពេលបងប្រលងកំប្លែងជាប់ គេថាពេលពាក់មីល្បី នឹងលែងប្រពន្ធចោលហេីយ តែ១០ឆ្នាំហេីយ ដែលពាក់មីល្បី ប្តីប្រពន្ធយេីងនៅដូចដេីម សល់បានកូន៣នាក់ ។
ការបង្ហោះសារបែបនេះធ្វើអោយអ្នកប្រើប្រាសបណ្តាញទំនាក់ទំនងសង្គមកោតសរសើចំពោះគូស្នេហ៍តារាសម្តែងរូបនេះ ដែលមិនបោះបង់គ្នាពេលខ្លួនបានល្បី ។