ប្រពន្ធជាទីស្រលាញ់កំពុងតែមានផ្ទៃពោះជិតឆ្លងទន្លេផងតែអកុសល ត្រូវទឹកជំនន់គួចយកទៅបាត់(មានវីដេអូ)
(វៀតណាម)៖ ពិតជាក្តុកក្តួលទប់ទឹកភ្នែកមិនជាប់នោះទេ នៅពេលដែលអ្នកបានឃើញហេតុការណ៍គួរឲ្យសង្វេគមួយដែលបុរសវ័យកណ្តាលមួយរូបនៅប្រទេសវៀតណាម បានស្រែកទ្រហោរយំនៅមាត់ទឹក ក្រោយពីប្រពន្ធជាទីស្រលាញ់ដែលកំពុងតែមានផ្ទៃពោះផងនោះត្រូវបានទឹកជំនន់ទឹកភ្លៀងគួចយកទៅបាត់ ។
ហេតុការណ៍គួរឲ្យរន្ធត់ខាងលើកើតឡើងនៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ នៅខេត្តធឿធៀនហ្វេ ជាខេត្តភាគកណ្ដាល នៃប្រទេសវៀតណាម ។ បើតាមការរាយការណ៍ គឺនៅពេលអ្នកទាំងពីរជិះទូកដល់ផ្លូវដែកឆ្លងកាត់ក្នុងភូមិដុងឡាំ (ឃុំផុងអាន) ទូកបានក្រឡាប់ភ្លាមៗ ។
ដោយបានរកឃើញហេតុការណ៍នេះ មនុស្សមួយចំនួនបានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះ ប៉ុន្តែដោយសារទឹកជំនន់ខ្លាំងមិនមានកន្លែងជួយសង្គ្រោះទេដូច្នេះពួកគេគ្មានទីពឹងឡើយ ។
បើមើលតាមវីដេអូដែលត្រូវបានចែកចាយយ៉ាងផុសផុលក្នុងបណ្តាញសង្គមប្រទេសវៀតណាមផង ប្រទេសខ្មែរផងនោះ គឺសង្កេតឃើញបុរសជាប្តី ស្រែកយំបោកខ្លួនហៅ សុំអង្វរឲ្យប្រពន្ធដែលមានផ្ទៃពោះជិតឆ្លងទន្លេត្រឡប់មកវិញ ខណៈត្រូវទឹកជំនន់គួចទៅបាត់ ពេលកំពុងធ្វើដំណើរទៅមន្ទីរពេទ្យ ដើម្បីសម្រាលកូន ។
ប្រភពព័ត៌មានរបស់ប្រទេសវៀតណាមបានរាយការណ៍ថា ហេតុការណ៍នេះកើតឡើង គឺនៅពេលដែលប្តីប្រពន្ធខាងលើធ្វើដំណើរកាត់តំបន់ដែលត្រូវជន់លិចដោយទឹកភ្លៀង ដើម្បីទៅមន្ទីរពេទ្យដើម្បីឆ្លងទន្លេ តែដោយសារតែទឹកហូរខ្លាំងពេក ក៏ស្រាប់តែគួចយកប្រពន្ធទៅបាត់ក្នុងខ្សែទឹកហូរកំពុងហូរយ៉ាងខ្មួលខ្មាញ់នោះ ។
យ៉ាងណាមិញ តាមសេចក្តីរាយការណ៍ដដែលបានឲ្យដឹងថា នៅវេលាថ្ងៃត្រង់នេះ សាកសពប្រពន្ធរបស់ជនរងគ្រោះត្រូវបានរកឃើញហើយ តែមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះឡើយ ។
យ៉ាងណាមិញ នេះជាបទពិសោធន៍មួយដែលកម្ពុជាយើងដែលកំពុងតែរងគ្រោះដោយជំនន់ទឹកភ្លៀងវាយលុយខេត្តក្រុងប្រមាណ ១០ ខេត្ត-ក្រុងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរឆ្លងកាត់ទឹកជំនន់ ជាពិសេស គឺនៅពេលទឹកហូរបោកខ្លាំងមិនគួរធ្វើដំណើរឆ្លងកាត់ឡើយ ៕
https://www.facebook.com/1818696045124559/posts/2905832616410891/