ផលិកម្មរស្មីហង្សមាសត្រូវបានគេទម្លាយឲ្យដឹងថា បានចាយទុនខ្នាតយក្សតែម្ដង ដើម្បីផលិតបទចម្រៀងប្រពៃណីខ្មែរ អបអរសាទរបុណ្យកឋិនទាន
(សិល្បៈ):កាលពីកន្លងទៅថ្មីនេះយើងសង្កេតឃើងថា ផលិតកម្មរស្មីហង្សមាស ដែលជាផលិតកម្មនាំមុខគេ បានចេញបទចំរៀងជាច្រើនបទដើម្បីអបរទសារទរ រដូវកាលបុណ្យកឋិនទាននេះ ដែលជាទម្លាប់ទំលាប់ប្រពៃណីខ្មែរយើង តាំងពីដូនតាតរៀងមក។ បើយើងងាយមកមើលបទចំរៀងរបស់ផលិតកម្មរស្មីហង្សមាស ក្នុងមួយបទៗ សុទ្ធតែប្រណិត ទាក់ទាញអារម្មណ៍ឲ្យទស្សនិជនទ្រាំសសើរមិបាន មិនថា អត្ថនយចំរៀង ការផលិត និង ការនិពន្ធទំនុកចៀង ពិតជាចាត់ដោតមែន។
បទចំរៀងដែលចេញជាបន្តបន្ទាប់ រយៈពេលប៉ុន្មានថ្ងៃ យើងសង្កេតឃើងថា សុទ្ធតែចូលរួមពីរកំពូលតារាងចំរៀងល្បីៗ ប្រចាំផលិតកម្មរស្មីមាស ក្នុងនោះបទចំរៀងដែលទើបនិងចេញថ្មីៗ ដូចជា បទ (បុណ្យកឋិនទាន) បទ( អានិសង្សកឋិនទាន) បទ( កឋិនគ្រប់វត្ត) និងបទដែលទើបចេញថ្មីៗនេះ (តោះយើងទៅហែកកឋិន)សុទ្ធសឹងតែជាបទពិរោះៗតែម្តង បើយើងងាយមកមើលទាក់ទងនិងការរៀបចំខ្លួនបែបប្រពៃណីខ្មែរ ម្នាក់ៗ មើលទៅគួរឲ្យអោយកស្រឡាញ់គ្រប់ៗគ្នាតែម្តង៕
បទចម្រៀងកឋិនទានបែបចង្វាក់រាំសប្បាយៗលក្ខណៈរាំដង្ហែរបុណ្យកឋិនទានបានបញ្ចូលនូវបទចម្រៀងអាយ៉ៃឆ្លងឆ្លើយផងដែរអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺសរសើរដល់តារាចម្រៀងវយក្មេងៗរបស់យើង ដែលអាចច្រៀងអាយ៉ៃបានយ៉ាងពិរោះ ជាពិសេស អ្នករៀបចំការកាផលិតបទចម្រៀងមើលទៅត្រឹមត្រូវតាមក្បួនខ្នាត ល្អពិសេស គួរឲ្យស្ងើចសរសើរដែលតែងតែប្រកាន់ខ្ជាប់នូវការផលិតបទចំរៀងបែបប្រពៃណីរៀងរាល់បុណ្យជាតិធំៗមិនដែលរំលងម្ដងណាឡើយ ហើយក្នុងមួយបទៗ មិនថារួបភាពនិងវិឌីអូរ គឺឆ្លុះបង្ហាញ ឲ្យយុវជនជំនាន់ក្រោយស្គាល់អ្វីដែលហៅថាសិល្បៈបែបបុរាណ៕