លោក​ ពេជ្រ​ ស្រស់​:សូមអស់អ្នកនយោបាយរួមទាំងអ្នកគាំទ្រទាំងអស់ទុកកិច្ចការនយោយបាយមួយកន្លែងសិនទៅ​ ងាកមករួមគ្នាដេីម្បីសង្គ្រោះពលរដ្ឋខ្មែរដែលរងគ្រោះដោយសារគ្រោះធម្មជាតិសិនចាំបន្តកិច្ចការនយោបាយបន្តទៅទៀត

(ភ្នំពេញ​):នៅរសៀលថ្ងៃទី​ ១១​ ខែតុលា​ ឆ្នាំ​២០២០​ នេះលោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជនកម្ពុជា​ បានចេញសារសូមឲ្យអ្នកនយោបាយ​ រួមទាំងអ្នកគាំទ្រនយោបាយទុកកិច្ចការនយោបាយមួយឡែកសិនដោយងាកមកចូលរួមជួយសង្រ្គោះ​ ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​គ្រោះ​ធម្មជាតិ​។
បេីយោងទៅតាមសំណេរដែលលោក​ ពេជ្រ​ ស្រស់​ បានសរសេរថា​នៅក្នុងគេហទំព័រហ្វេសប៊ុកលោកថា​: “នៅពេលដែលប្រជាពលរដ្ឋខ្មែរជួបគ្រោះធម្មជាតិសូមអស់អ្នកនយោបាយ និងអ្នកគាំទ្រនយោបាយទុកកិច្ចការនយោបាយមួយកន្លែងសិនទៅ ហើយងាកមករួមគ្នាសង្រ្គោះពលរដ្ឋខ្មែររងគ្រោះដោយសារគ្រោះធម្មជាតិឲ្យពួកគាត់មានសុវត្ថិភាពសិនចាំបន្តកិច្ចការងារនយោបាយតទៅទៀត
លោកបានបន្ថែមទៀតថាហើយកុំឆ្លៀតបន្ទោសគ្នា ដោយសារតែគ្រោះធម្មជាតិគឺគ្មាននរណាខុស ហើយក៏គ្មាននរណាត្រូវដែរ។ ខ្មែរជួយខ្មែរទើបខ្មែរខ្លាំង 🙏🇰🇭 ពេជ្រ ស្រស់”
សូមបញ្ជាក់​ថា​កាលពីថ្ងៃទី១០​ ខែតុលា​ ឆ្នាំ​២០២០​ លោកបានប្រកាសថានិងចុះចែកអំណោយជូនបងប្អូនដែលរងគ្រោះដោយសារគ្រោះធម្មជាតិផងដែរ​ ហេីយរូបលោកក៏បានប្រកាសអំពាវនាវសប្បុរសជនដែលមានបំណងចង់ចូលរួមអាចផ្ញេីរតាមរយៈលោកបាន។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds