លោក ពេជ្រ ស្រស់ កោះប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សយុវជនកម្ពុជាបន្ទាន់មួយ ដើម្បីចាត់ចែងរកស្បៀងចុះជួយពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់តាមបណ្តាខេត្ត
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានកោះប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សយុវជនកម្ពុជា ដើម្បីចាត់ចែងរកស្បៀងចុះជួយពលរដ្ឋកំពុង
រងគ្រោះដោយសារទឹកជំនន់តាមបណ្តាខេត្ត។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក ។
លោកបន្តថា ” បងប្អូនក៏អាចចូលរួមបរិច្ចាគតាមរយៈខ្ញុំ
ផ្ទាល់តាមសទ្ធាក៏បានដែរ 🙏🙏🇰🇭🇰🇭🌺នេះជាលេខកុងធនាគា ABA របស់រូបខ្ញុំផ្ទាល់ 070777771 ឬក៏តាមលេខទូរស័ព្ទដៃខ្ញុំផ្ទាល់070 75 7777 សូមអរគុណ។ ខ្មែរជួយខ្មែរ🇰🇭 ” ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមបណ្ដាខេត្តមួយចំនួន ដែលធ្វើឲ្យមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ ៕