លោក ពេជ្រ ស្រស់ អំពាវនាវឲ្យមានការអនុវត្តន៍ច្បាប់ទៅលេីសមាជិកព្រឹទ្ធសភា ឯ.ឧ ណយ ស្រូន ដែលជាប់ពាក់ព័ន្ធការទន្ទ្រានយកដីព្រៃនៅតំបន់ការពារធម្មជាតិចំនួន៥៣១ហិកតានៅខេត្តមណ្ឌលគិរី
(ភ្នំពេញ):ក្រោយពីរាជរដ្ឋាភិបាលបានសេីរេីរឿងដីធ្លីនៅខេត្តមណ្ឌលគិរី ឃេីញមានមន្ត្រីធំៗមួយចំនួនបានពាក់ព័ន្ធនិងរឿងការកាប់ទន្ទ្រានដីរដ្ឋខុសច្បាប់ជាច្រេីនហិកតា ក្នុងនោះផងដែរក៏ឃេីញមានសមាព្រឹទ្ធសភាម្នាក់ក៏មានជាប់ពាក់ព័ន្ធក្នុងរឿងដីធ្លីនេះផងដែរ ដោយកាន់កាប់ដីធ្លីខុសច្បាប់ដល់ទៅ៥៣១ហិកតាឯនោះ ក្រោយមកស្រាប់តែសមាជិកព្រឹទ្ធសភា ឯ.ឧ ណូយ ស្រូន បានចេញលិខិតបានសុំខន្តីអភ័យទោសនូវរាល់កំហុសខុសឆ្គង ទោះចេតនាក្ដី ឬអចេតនាក្ដីពីថ្នាក់ដឹកនាំ និងដែលបានធ្វើឱ្យថ្នាក់ដឹកនាំមានការលំបាក ដោយសារខ្លួន។ ព្រមជាមួយនេះ ក៏បានគោរពទទួលយកការអប់រំណែនាំទាំងអស់របស់ សម្ដេចប្រធានព្រឹទ្ធសភា និងអនុប្រធានទាំងពីរនៃព្រឹទ្ធសភា ដោយបានធ្វើលិខិតបញ្ជាក់ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឈប់ពាក់ព័ន្ធជាមួយដីទំហំ ៥៣១ហិកតានេះទៀតហើយ។
ក្រោយមកស្រាប់តែ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ប្រតិកម្មនិងអំពាវនាវឲ្យដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័នតុលាការអនុវត្តន៍ច្បាប់ទៅលេីសមាជិកសភា ឯកឧត្ដម ណយ ស្រូន ពាក់ព័ន្ធក្នុងការរៀបចំឯកសារកាន់កាប់ដីទំហំ ៥៣១ហិកតា ក្នុងភូមពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
នេះបេីយោងតាមគេហទំព័រហ្វេសប៊ុកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះថា:”
បើអ្នកធំធ្វើខុស សុំទោសហើយរួចខ្លួន បើពលរដ្ឋខ្សត់
ខ្សោយវិញគឺមិនបាច់និយាយច្រើនទេ ត្រូវតែចូលគុក
ចំពោះករណីសមាជិកព្រឹទ្ធសភាម្នាក់នេះ បើរកឃើញ
ថាមានការទន្រ្ទានដីរដ្ឋខុសច្បាប់ហើយ សូមអនុវត្តន៍
ច្បាប់លើរូបគាត់ គឺដើម្បីស្មើភាពគ្នាចំពោះមុខច្បាប់
រវាងអ្នកធំ និងអ្នកតូច ដោយមិនអាចសុំទោសហើយ
រួចខ្លួននោះទេ។
លោកបានបន្ថែមថា ច្បាប់ដាក់ទោសមនុស្សប្រព្រឹត្តិខុស
ច្បាប់ ហើយបើច្បាប់មិនដាក់ទោសអ្នកធំប្រព្រិត្តិខុស
ច្បាប់ តើបង្កើតច្បាប់មកដើម្បីអ្វី ? ខ្ញុំសូមអំពាវនាវឲ្យ
មានការអនុវត្តច្បាប់លើ ឯ.ឧ ណយ ស្រូន ដើម្បីតម្លា
ភាពក្នុងការអនុវត្តច្បាប់ ព្រមទាំងផ្តល់ភាពស្មើគ្នារវាង
អ្នកមានអំណាច និងអ្នកគ្មានអំណាច។
សូមបញ្ជាក់ថា ព្រឹទ្ធសភា បានសេចក្តីបំភ្លឺបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីអប់រំណែនាំដល់លោក ណូយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ៨ ចំពោះការពាក់ព័ន្ធនឹងការទន្ទ្រានយកដីព្រៃនៅតំបន់ការពារធម្មជាតិមួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី។
សេចក្ដីបំភ្លឺរបស់អ្នកនាំពាកព្រឹទ្ធសភា បានបញ្ជាក់ថាអនុវត្តតាមចំណាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅលើលិខិតលេខ ១៦៥៣ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការពាក់ព័ន្ធជាមួយ លោក ណយ ស្រូន ក្នុងការរៀបចំឯកសារកាន់កាប់ដីទំហំ ៥៣១ហិកតា ក្នុងភូមពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និង លោកកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានទី២ព្រឹទ្ធសភា បានជួបប្រជុំជាមួយ លោក ណយ ស្រូន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
ព្រឹទ្ធសភាបានបញ្ជាក់ថា ក្រោមមតិណែនាំរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា លោក ណូយ ស្រូន បានសុំខន្តីអភ័យទោសនូវរាល់កំហុសខុសឆ្គង ទោះចេតនាក្ដី ឬអចេតនាក្ដីពីថ្នាក់ដឹកនាំ និងដែលបានធ្វើឱ្យថ្នាក់ដឹកនាំមានការលំបាក ដោយសារខ្លួន។ ព្រមជាមួយនេះ ក៏បានគោរពទទួលយកការអប់រំណែនាំទាំងអស់របស់ សម្ដេចប្រធានព្រឹទ្ធសភា និងអនុប្រធានទាំងពីរនៃព្រឹទ្ធសភា ដោយបានធ្វើលិខិតបញ្ជាក់ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឈប់ពាក់ព័ន្ធជាមួយដីទំហំ ៥៣១ហិកតានេះទៀតហើយ៕