អាជីវករនៅឆ្នេរអូរឈើទាលប្ដឹងមក លោក ពេជ្រ ស្រស់ ដោយចោទលោកអភិបាលក្រុងព្រះសីហនុបិទអាជីវកម្ម និងរឹបអូសម៉ូតូទឹកទុកមិនដោះស្រាយជូនម្ចាស់អាជីវកម្ម
(ព្រះសីហនុ)៖ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ លោក ពេជ្រ ស្រស់ ដែលជាប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកនៃស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទាក់ទងទៅនឹងការប្ដឹងពីសំណាក់អាជីវករម៉ូតូទឺកនៅឆ្នេរអូរឈើទាល។
បើយោងតាមការផុសនៅលើគណនីផ្ទាល់ខ្លួនរបស់ លោក ពេជ្រ ស្រស់ បណ្ដឹងរបស់អាជីវករម៉ូតូទឹកនៅឆ្នេរអូរឈើទាលមានខ្លឹមសារដូចខាងក្រោម៖
“សូមជំសួរឯកឧត្ដម ពេជ្រ ស្រស់ ខ្ញុំបាទឈ្មោះអ៊ុនស៊ាបជាអាជីវករម៉ូតូទឹកនៅឆ្នេរអូឈើទាល12ឆ្នាំហើយប៉ុន្មានខែនេះខាងសាលាក្រុងបានបិទអាវកម្មនឹងចាប់ម៉ូតូទឹកជាច្រើនគ្រឿងទុក ហើយអត់រកដំណោះស្រាយអោយពួកខ្ញុំបាទទេសូមឯកឧត្ដមមេត្តាជួយខ្ញុំបាទ ផងទាំងអស់មាន6ក្រុមហ៊ុន ប្រហែលចង់លក់កន្លែងនេះអោយចិន សូមអរគុណ “ ។
ក្នុងការបង្ហោះរបស់លោក ពេជ្រ ស្រស់ នេះដែរលោក បានសំណូមពរដល់លោកអភិបាលក្រុងព្រះសីហនុជួយពិនិត្យមើលលើបញ្ហានេះផង៕
អត្ថបទ៖ ព្រួញទេព