ស្ថិតិគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ

(ភ្នំពេញ)៖ បើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា កាលពីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន ០៥ករណី ដែលបណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ០២នាក់, របួសធ្ងន់ និងស្រាលចំនួន ០៤នាក់។

រូបតំណាង

នៅក្នុងករណីគ្រោះថ្នាក់ទាំង០៥ករណី ខាងលើនេះបណ្ដាលឲ្យខូចខាត៖

  • ម៉ូតូចំនួន ០៤គ្រឿង
  • រថយន្តតូច ០២គ្រឿង
  • រថយន្ដធំៗចំនួន ០២គ្រឿង។

មូលហេតុនេះគ្រោះថ្នាក់បណ្ដាលមកពី៖

  • បើកបរលើសនូវល្បឿនកំណត់
  • មិនគោរពសិទ្ធិគ្នាក្នុងពេលបើកបរ
  • មិនប្រកាន់ស្ដាំ
  • ជិះវ៉ាគ្នា និងកត្តាយានយន្ត ៕

អត្ថបទ៖ ព្រួញទេព

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds