លក្ខណៈសម្បត្តិ ៥ យ៉ាងរបស់គ្រួបង្រៀនដែលមិនខ្វះបានក្នុងខ្លួនសម្រាប់អ្នកអប់រំ តើលក្ខណៈសម្បតិ្ត៥ យ៉ាងនោះមានអ្វីខ្លះ តោះទស្សនាទាំងអស់
នៅថ្ងៃច័ន្ទ ០៣រោច ខែអស្សុជ ឆ្នាំជូត ទោសស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនិងថ្ងៃទី០៥ ខែតុលាឆ្នាំ២០២០នេះ ជាថ្ងៃទិវាគ្រួបង្រៀបពិភពលោក(word teacher’s day) ដើម្បីអប់អរសាទរថ្ងៃទិវាគ្រួបង្រៀន អង្គភាព fast newsសូមលើកយកគោលការណ៍ លក្ខណៈសម្បត្តិ៥យ៉ាង ដែលត្រូវតែមានក្នុងខ្លួនរបស់គ្រួបង្រៀន
លក្ខណៈសម្បត្តិទាំងនោះមានដូចជា៖
1)គ្រួបង្រៀន ត្រូវមានចំនេះដឹងរឹងមាំ និងទូលំទូលាយលើ ជំនាញឯកទេសវិជ្ជាជីវៈរបស់ខ្លួន
2)បំណិនវិជ្ជាជីវៈ មានន័យថាត្រូវមានជំនាញគរុកោសល្យក្នុងការបង្រៀន គ្រប់គ្រងសិស្ស គ្រប់គ្រងបរិយាសិក្សា ពេលវេលាសិក្សា និងការងារសាលារបស់សិស្ស
3)បទពិសោធន៍វិជ្ជាជីវ ត្រូវមានវិធីសាស្រ្តបង្រៀនដើម្បីឲ្យសិស្សងាយយល់ និងងាយទទួលពុទ្ធិ
4)សីលធម៍វិជ្ជាជីវៈ ជាបុគ្គលដែលមានក្រមសីលធម៌វិជ្ជាជីវៈ សាកសមជាអ្នកអប់រំ និងជាជនគំរួដ៍ល្អ
5)បំណិនស្រាវជ្រាវភាសាបរទេស និងបច្ចេកវិទ្យា ជាបុគ្គលស្រឡាញ់ខាងផ្នែកស្រាវជ្រាវ និងវាយតម្លៃ ព្រមទាំងប្រព័ន្ធព័ត៌មានវិទ្យា ទាក់ទងនិងការប្រើប្រាស់កុំព្យូរទ័រ៕