លោក ពេជ្រ ស្រស់ ៖ គណបក្សយុវជនកម្ពុជាគឺជាគណបក្សស្អាតស្អំ និងមានបេះដូង ឆន្ទៈ បរិសុទ្ធក្នុងការបម្រើម្ចាស់ឆ្នោត

(សៀមរាប)៖ នៅព្រឹកថ្ងៃអាទិត្យទី០៤ ខែតុលា ឆ្នាំ២០២០នេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានធ្វើវេទិការជួបជុំថ្នាក់ដឹកនាំគណបក្សយុវជនកម្ពុជាប្រចាំខេត្តសៀមរាប ដើម្បីតម្រង់ទិសការងារ។

នៅក្នុងវេទិកានោះ លោក ពេជ្រ ស្រស់ ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាគណបក្សយុវជនកម្ពុជាទាំងអស់ត្រូវខិតខំបម្រើការងារអោយបានល្អប្រសើរ។
ជាពិសេសលោកសង្កត់ធ្ងន់ថា បើយើងមានអ្នកបម្រើយើងដែលមានចរិតជាកុង្សីហើយនោះ យើងត្រូវត្រូវតែមានការផ្លាស់ប្តូរអ្នកបំរើនោះចេញ។

លោក ពេជ្រ ស្រស់ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា « នៅក្នុងវេទិកាព្រឹកមិញនេះ ខ្ញុំក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋផងដែរ បើបងប្អូនមានអ្នកបម្រើពិបាកប្រ ហើយមានចរិតជាកុងសីគឺសូមបងប្អូនផ្លាស់ប្តូរអ្នកបម្រើនោះចេញទៅ ដោយដាក់អ្នកបម្រើពិតប្រាកដ និងស្មោះត្រង់ជាមួយបងប្អូនវិញដើម្បីជាប្រយោជន៍របស់បងប្អូនផ្ទាល់» ។

ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា «គណបក្សយុវជនកម្ពុជាគឺជាគណបក្សស្អាតស្អំ និងមានបេះដូង ឆន្ទៈ បរិសុទ្ធក្នុងការបម្រើម្ចាស់ឆ្នោត»៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds