តារាចម្រៀង ឈីន រតនៈ សោកស្តាយ ខ្លាំងពេលមិនអាចដណ្តើមបានពានរង្វាន់ I Am a Singer Cambodia រដូវ កាល ទី ២ ជូន អ្នក ម្តាយបាន
(សិល្បៈកម្សាន្ត) ៖ កម្មវិធី ប្រឡង តារាចម្រៀង អាជីព I Am a Singer Cambodia រដូវ កាល ទី ២ ត្រូវ បាន បញ្ចប់ និង បាន រក ឃើញ ម្ទា ស់ពាន រង្វាន់ គឺ កញ្ញា វី ឌី ណែ ត កូនស្រី របស់ តារាចម្រៀង ជើង ចាស់ លោក ហួរ ឡា វី ដែល អាច ដណ្តើម បាន ជ័យ លា ភី លេខ ១ ក្រោយ ពី ធ្វើការ ប្រកួត ប្រជែង រវាង តារាចម្រៀង អាជីព ដែល មាន ទឹកដម សម្លេង ពីរោះ រណ្តំ ទាំង ៧ រូប អស់ រយៈពេល ជា ច្រើន ស ប្ដា ហ៍ ។
ដោយឡែក បើ និយាយ ពី តារាចម្រៀង អាជីព កញ្ញា ឈី ន រតនៈ វិញ ក៏ ជា បេក្ខភាព ដ៏ លេចធ្លោ និង ទទួល បានការ គាំទ្រ ពី សំណាក់ មហាជន និង អ្នកគាំទ្រ ជា ច្រើន តាម រយៈ ការ បោះ ឆ្នោត ជាប់ លំដាប់ លេខ ២ ផង ដែរ នៅ ក្នុង កម្មវិធី ប្រឡង មួយ នេះ ។ ក្នុង នោះ តារាចម្រៀង ស្រី វ័យក្មេង រូប នេះ ក្រោយ ពី មិន បាន កាន់ ពានរង្វាន់ ក៏ បាន សម្តែង នូវ ការ សោកស្តាយ យ៉ាង ខ្លាំង តែ មិនមែន សោក ស្តាយ ដែល មិន បាន កាន់ ពាន សម្រាប់ ខ្លួនឯង នោះ ទេ តែ នាង បាន បង្ហាញ នូវ ការ ខកចិត្ត ដែល នាង មិន អាច ដណ្ដើម បាន ពានរង្វាន់ ជូន អ្នក ម្ដាយ និង អ្នកគាំទ្រ របស់ ខ្លួន ។
យ៉ាងណាមិញ នៅ ក្នុង សារ ដែល ស្រី ស្អាត សំបុរ ស្រអែម ស្រស់ និង មក ពី ខេត្តកំពង់ចាម កញ្ញា ឈី ន រតនៈ បាន បង្ហោះ នាង ពិតជា អរគុណ ខ្លាំង ណាស់ សម្រាប់ មហាជន ដែល បាន ស្រលាញ់ និង បាន ចំណាយ ពេលវេលា រួម ទាំង ថិ វិកា ផ្ទាល់ ក្នុង ការ បោះ ឆ្នោត ជូន នាង ។ កញ្ញា ឈី ន រន តៈ បាន សម្តែង ការ សោកស្តាយ យ៉ាង ខ្លាំង ចំពោះ អ្នក ម្តាយ ដោយ សរសេរ សារ មាន ខ្លឹមសារ ថា « អ្វី ដែល នាង ខ្ញុំ សោកស្តាយ គឺ ខ្ញុំ មិន អាច យក ជោគ ជោគជ័យ ជូន អ្នក ម្តាយ របស់ខ្ញុំ និង អ្នកគាំទ្រ ទាំងអស់ គ្នា បាន ទោះបីជា នាង ខ្ញុំ មិន បាន ទទួល ជ័យ លា ភ័យ ក៏ ពិតមែន ប៉ុន្តែ នាង ខ្ញុំ នៅ តែ សប្បាយចិត្ត ដែល នាង ខ្ញុំ មាន អ្នកគាំទ្រ ទាំងអស់ គ្នា ដែរ ស្រឡាញ់ ខ្ញុំ យ៉ាង ពេញទំហឹង នេះ ហើយ គឺជា កម្លាំងចិត្ត ដ៏ ធំធេង បំផុត សម្រាប់ រូប នាង ខ្ញុំ » ៕