ក្រសួងបរិស្ថាន ជូនដំណឹងស្តីពីការប្រកួតវីដេអូខ្លីស្តីពីបរិស្ថានប្រធានបទ « សម្រស់ស្រុកយើង »
ភ្នំពេញ៖ ពេលនេះអ្នកស្រឡាញ់បរិស្ថាន និងចូលចិត្តផ្សព្វផ្សាយទេសភាពធម្មជាតិ អាចបង្ហាញស្នាដៃតាមរយៈការប្រកួតវីដេអូខ្លីស្តីពីបរិស្ថានក្រោបប្រធានបទ« សម្រស់ស្រុកយើង » រៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយ AMS។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន។
ចំពោះអ្នកអាចចូលរួមការប្រកួតបានរួមមាន៖
ជាបុគ្គល ឬ ក្រុម ដែលមានទឹកចិត្តស្រឡាញ់ និងមានឆន្ទៈក្នុងការចូលរួមផ្សព្វផ្សាយពីធនធានធម្មជាតិនៅប្រទេសកម្ពុជា។
បេក្ខជនជាបុគ្គល ឬ ក្រុមត្រូវផលិតវីដេអូឯកសារខ្លីដែលមានរយៈពេលពី ៣នាទី ទៅ ៥នាទី ដើម្បីចូលរួមលើកកម្ពស់ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាពសហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ។
វីដេអូត្រូវជាស្នាដៃថ្មី ប្រកបដោយការច្នៃប្រឌិត មិនមែនជាការចម្លងខ្លឹមសារ ឬ ផ្នែកណាមួយធ្លាប់ផ្សព្វផ្សាយតាមអនឡាញ និងផ្សាយតាមទូរទស្សន៍ និងជាស្នាដៃដែលធ្លាប់ទទួលបានជ័យលាភីរួចហើយ។
វីដេអូដែលបានដាក់មកក្នុងការប្រកួតប្រជែង ត្រូវមាន ចំណងជើង ខ្លឹមសារសង្ខេប និងសារគន្លឹះទាក់ទងនឹងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។
មិនកំណត់ពីប្រភេទ ម៉ាក ឬ ឧបករណ៍ ថតប្រើប្រាស់ក្នុងការផលិតវីដេអូ ប៉ុន្តែកម្រិតនៃគុណភាពល្អ ដែលអាចប្រើប្រាស់បានជាឯកសារផ្សាយតាមប្រព័ន្ធអនឡាញ និងផ្សព្វផ្សាយតាមបណ្តាញទូរទស្សន៍។
អាចទទួលពាក្យចូលរួមប្រកួតនៅទីស្តីការក្រសួងបរិស្ថាន ឬតាមប្រព័ន្ធអនឡាញផេក Facebook ផ្លូវការក្រសួងបរិស្ថានៈ Ministry of Environment
សូមអញ្ជើញចុះឈ្មោះ ទទួលពាក្យ និងវីដេអូចូលរួមប្រកួត ចាប់ពី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០
ទទួលពាក្យ និងទំនាក់ទំនងព័ត៌មានលេខទូរសព្ទទំនាក់ទំនង៖ ០៨៦ ៥៨៨ ៦៩៩ (telegram)