សម្តេចក្រឡាហោម ស ខេង ណែនាំដល់គ្រប់បណ្ដាអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធចំណុះក្រសួង រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានល្អ
ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្ដីណែនាំដល់គ្រប់បណ្ដាអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនានាចំណុះក្រសួង រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋានគរបាល រាជធានី-ខេត្ត មានដូចខាងក្រោម៖
ទី១-ត្រូវយកចិត្តទុកដាក់តាមដាន និងធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានល្អតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
ទី២-ត្រូវធ្វើការដោះស្រាយហើយ ដោះស្រាយទៀត រហូតទទួលបានលទ្ធផលដល់ចប់ឲ្យបានត្រឹមត្រូវប្រកបដោយតម្លាភាព និងយុត្តិធម៌។
និងទី៣-ត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃការដោះស្រាយជូនមកក្រសួងមហាផ្ទៃវិញ ដើម្បីក្រសួងមានវិធានការបន្ដ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា