សាពូន មីដាដា ឡើងជាតិអាស៊ីតខ្លាំង រហូតអង្គុយលើរទេះរុញ
ភ្នំពេញ ៖ មានការចាប់អារម្មណ៍ក្រោយពេលទទួលដំណឹងថា លោកសាពូន មីដាដាមានជំងឺ ជាប្រភេទអាការៈបានជម្រុញឲ្យលោកដើរមិនរួច រហូតអង្គុយបានតែរទេះរុញប៉ុណ្ណោះ។ តើមានបញ្ហាសុខភាពយ៉ាងដូចម្តេចបានជាធ្វើឲ្យតារារូបនេះសម្រាកតែលើរទេះ?
ចូលឆ្នាំខ្មែរភ្លាម គេបានឃើញរូបថតមួយសន្លឹករបស់ សាពូន មីដាដា អង្គុយនៅលើរទេះរុញ ដោយនៅដៃមានព្យួរសេរ៉ូមថែមទៀត ។ ក្នុងនោះក៏មានមហាជនខ្លះឆ្ងល់ថា សាពូន មីដាដា មានជំងឺអ្វីធ្ងន់ធ្ងរបានជាដល់ថ្នាក់អង្គុយលើរទេះរុញបែបនេះ ដៃព្យួរសេរ៉ូម ហើយថែមទាំងអង្គុយនៅលើរទេះរុញទៀតនោះ។
សាពូន មីដាដា បានបង្ហោះសារថា «គ្រឿងក្នុងសត្វ គ្រឿងសមុទ្រ ស្រាបៀរ ស្រាវីស្គី បើមិនតមទេ នឹងដើរលែងរួចហើយ សាពូន នេះជាការទូន្មានរបស់លោកគ្រូពេទ្យ ជំងឺសន្លាក់អាស៊ីត» ។
ក្នុងនោះក៏មានជូនពរពីសំណាក់មិត្តភក្តិឱ្យឆាប់ជាសះស្បើយ ហើយខ្លះទៀតក៏បានសួរថា ឈឺអ្វី ? សាពួន មីដាដា បានប្រាប់ថា ជំងឺសន្លាក់ និងអាស៊ីត ។ ដំណឹងនេះបានធ្វើឲ្យអ្នកស្គាល់លោកជូនពរឲ្យឆាប់ជា ហើយផ្តាំឲ្យមហាជនតបសាច់ឲ្យបានច្រើនងាកមកហាត់ប្រាណបញ្ចេញជាតិពុលប្រឆាំងអាហារឡើងគីឡូ។
សាពូន មីដាដា និងភរិយា សឿ សុធារ៉ា ហាក់នៅឆ្ងាយពីសិល្បៈបន្តិចម្តងៗ ដោយនៅមិនទាន់បន្តឲ្យមានស្នាដៃណាមួយបានបន្សល់ទុកថ្មីៗជូនអ្នកគាំទ្រទៀតឡើយ។ ពួកគេពិតជាលាឈប់សិល្បៈ ឬផ្អាកក្នុងពេលកន្លងមកមិនធ្លាប់ប្រកាសលាលែងនោះទេ។ បើនិយាយពីជីវភាពវិញឃើញថា មានកម្រិតហ៊ឺហារគួរឲ្យចាប់អារម្មណ៍៕