ប្រធានមន្ទីរទេសចរណ៍៖ នាឱកាសភ្ជុំបិណ្ឌ៣ថ្ងៃ នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវជាង១២ម៉ឺននាក់

(សៀមរាប)៖ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុប ១២២,៣៧០នាក់។ នេះបើយោងតាមបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ថ្លែងប្រាប់សារ ព័ត៌មានក្នុងស្រុកនៅ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប
បានអោយដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបដែលចូលទស្សនាកម្សាន្តនៅទូទាំងខេត្តសៀមរាបនោះ មានភ្ញៀវទេសចរបរទេសចំនួន ១,៣៧០នាក់ ចំណែកឯភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ១២១,០០០នាក់។

លោកថា ភ្ញៀវទេសចរដែលបានចូលទស្សនាតំបន់អង្គរមានប្រមាណ ៦២,០០០នាក់ និងប្រមាណ ៥៩,០០០នាក់ទៀត ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍កំពង់ភ្លុក សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំជាដើម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds