លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា ព្រួយបារម្ភរឿងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធន់ធំផ្តាច់ជីវិតមនុស្សស្ទើរតែរាល់ថ្ងៃ
(ភ្នំពេញ)៖ជាការពិត គ្រោះថ្នាក់ចរាចរណ៍គឺជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ ដោយសារតែគ្រោះថ្នាក់នេះបានឆក់យកអាយុជីវិតបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជារៀងរាល់ថ្ងៃ ។
ហើយកត្តាដែលបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺបណ្ដាលមកពីការបើកបរដោយធ្វេសប្រហែស ការបើកបរដោយមានគ្រឿងស្រវឹង ការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ កត្តាផ្លូវថ្នល់ និង កត្តាយានយន្តជាដើម ។ ដោយមើលឃើញ ពីកត្តាគ្រោះថ្នាក់ចរាចរណ៍នេះ ដែលធ្វើឲ្យបាត់បង់អាយុជីវិតសមាជិកគ្រួសារ អ្នកខ្លះទៀតក៏ធ្លាក់ខ្លួនពិការ ខាតបង់ពេលវេលា ព្រមទាំងទ្រព្យសម្បត្តិជាច្រើននោះ លោក ផន ផល្លា ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកនេះថា ÷ ឡានដឹកដីនេះ១ ឡានក្រឡុកស៊ីម៉ង់នេះ២ ឡានកុងទីនឺនេះ៣ គឺបានសម្លាប់ជីវិតគេរាល់ថ្ងៃ…ជីវិតអ្នកដំណើរ ដូចជាផុយស្រួយខ្លាំងណាស់ ដោយសារតែអ្នក ។
ដូច្នេះហើយ សូមអ្នកបើកបរទាំងអស់ ពិសេសគឺតៃកុងឡានធំៗ សូមមេត្តាបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិត បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលធ្វើដំណើរតាមដងផ្លូវដល់ពេលទៀត ។