លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា ប្រកាសស្វែងរកស្ត្រីម្នាក់ដែលត្រូវប្តីបោះបង់ចោលម្នាក់បានសម្រាលកូនតាមសំយ៉ាបផ្ទះគេ
(ភ្នំពេញ)៖លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា និងជាប្រធានមូលនិធិនៃគណបក្ស យុវជនកម្ពុជា បានប្រកាសស្វែងរកស្រ្តីម្នាក់ដែលសម្រាលកូនតាមដងផ្លូវ ដែលគ្មានលុយសម្រាប់ ទៅពេទ្យ និងគ្មានផ្ទះសំបែង រីឯប្តីរត់ចោលខ្លួនតាំងពីមានផ្ទៃពោះដំបូងមកម្លេះ
យ៉ោងតាមសំណេររបស់លោកនៅព្រឹកនេះផងដែរបានបង្ហោះថា៖ មាននបងប្អូនយើងណា ស្គាល់ស្រី្តដែលបានសម្រាលកូនដោយខ្លួនឯង តាមចិញ្ចើមថ្នល់កាលពីប៉ុន្មានថ្ងៃមុននេះទេ? ខ្ញុំមានបំណងឧបត្ថម្ភទារកដែលបានកើតតាមផ្លូវនេះ រហូតដល់គេអាយុ ៥ឆ្នាំ ។ នេះជាលេខទំនាក់ទំនងរបស់ខ្ញុំ 012 324711; 093 324711 សូមអរគុណ
សូមបញ្ជាក់ថាស្ត្រីដែលបានសម្រាលកូនតាមដងផ្លូវនេះកើតឡើងកាលពីវេលាយប់អាធ្រាធម៉ោង ៣ទាបភ្លឺស្រ្តីគ្មានទីពឹងដែលត្រូវប្តីបោះបង់ចោលម្នាក់បានសម្រាលកូនតាមសំយ៉ាបផ្ទះគេមួយកន្លែងស្ថិត នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវលេខ១៩៣ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ព្រោះតែគ្មានប្រាក់ដើម្បីទៅសម្រាលនៅកន្លែងល្អបាន។