ជប៉ុនបានបោះទុន រាប់លានដុល្លារ ក្នុងការអភិវឌ្ឍតំបន់ឧទ្យានជាតិ ” គិរីរម្យ “
(កំពង់ស្ពឺ)៖ ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd របស់ប្រទេសជប៉ុន បោះទុនវិនិយោគ អភិវឌ្ឍន៍តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ (គិរីរម្យ) ដែលជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ ក្នុងទឹកប្រាក់ ៥២១លានដុល្លាររអាមេរិក ជាមួយដៃគូរវិនិយោគនៅកម្ពុជា។ នេះដោយយោងតាមជំនួបរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ថាក់ខិឈិ អ៊ីហ្ស៊ូកា (Takeshi Izuka) នាយកក្រុមហ៊ុន A2A Town (Cambodia) Co., Ltd នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩។
តំបន់ឧស្យានជាតិគិររីរម្យ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាតំបន់ដែលសម្បូរទៅដោយដើមស្រល់ខ្ពស់ៗ ជ្រោះជ្រលងដងអូរ។
លើសពីនេះទៅទៀតក្រុមហ៊ុនរបស់ជប៉ុនមួយនេះបានជួយផ្ដល់ជាអាហាររូបករណ៍ដល់និស្សិតខ្មែរយើង រួមទាំងបង្កើតការងារឲ្យធ្វើជាច្រើននាក់ថែមទៀតផង៕
អត្ថបទ៖ ព្រួញទេព