លោក ពេជ្រ ស្រស់ ៖ បងប្អូនជនរួមជាតិបោះឆ្នោតគាំទ្ររូបខ្ញុំ មិនមែនជាប្រយោជន៍ខ្ញុំទេ តែវាជាប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ

(ភ្នំពេញ)៖ នៅថ្ងៃនេះប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានសរសេរសារអំពីគោលជំហររបស់គណបក្សយុវជនកម្ពុជា ដែលពិតជាមានន័យសម្រាប់ការគិតពិចារណារបស់បងប្អូនប្រជាពលរដ្ឋ។

លោក ពេជ្រ ស្រស់ បានសរសេរថា «សារចំហររបស់ខ្ញុំជូនពលរដ្ឋខ្មែរទូទាំងប្រទេស
ខ្ញុំ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
បានបើកគណបក្សស្របតាមច្បាប់គឺដើម្បីចូល
ខ្លួនមកបម្រើជាតិខ្មែរ និង ពលរដ្ឋខ្មែរ តាមរយៈ
យន្តការសភានៃប្រទេសកម្ពុជា ហើយខ្ញុំក៏បាន
ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តឲ្យបងប្អូន
ពលរដ្ឋខ្មែរជ្រើសរើសផងដែរក៏ប៉ុន្តែបើបងប្អូន
មិនបោះឆ្នោតជ្រើសរើសរូបខ្ញុំឲ្យជាប់ឆ្នោតជា
តំណាងរាស្រ្តនោះទេ មានន័យថាបងប្អូនគឺមិន
ជ្រើសរើសរូបខ្ញុំឲ្យបម្រើបងប្អូននោះឡើយ» ។

លោក។ពេជ្រ ស្រស់ បានបន្តទៀតថា «ដូច្នេះខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើជាតិខ្មែរនិងម្ចាស់ឆ្នោតតាមរយៈយន្តការនៃរដ្ឋសភាជាតិ ហើយខ្ញុំគ្មានអំណាចទៅបង្ខំឲ្យបងប្អូនមកបោះឆ្នោតគាំទ្ររូបខ្ញុំនោះឡើយ ប៉ុន្តែបើបងប្អូនគិតថា រូបខ្ញុំអាចបម្រើបងប្អូនបាន គឺបងប្អូនបោះឆ្នោតគាំទ្រខ្ញុំ បើបងប្អូន គិត ថា ខ្ញុំមិនអាចមានប្រយោជន៍ដល់បងប្អូននោះទេ គឺបងប្អូនមានសិទ្ធិពេញលេញមិនបោះឆ្នោតគាំទ្ររូបខ្ញុំបាន ប៉ុន្តែបើរូបខ្ញុំគ្មានសិទ្ធិនៅក្នុងយន្តការសភាទេនោះ គឺបងប្អូនមិនអាចបង្ខំឲ្យរូបខ្ញុំបម្រើបងប្អូនឲ្យបានពេញលេញនោះឡើយ។
ក្នុងន័យនេះខ្ញុំសំដៅលើតួនាទីរបស់ខ្ញុំសព្វថ្ងៃ
នេះ គឺ មិនមែនជាតួនាទីនៅក្នុងយន្តការសភា
ដែលបងប្អូនបោះឆ្នោតឲ្យនោះឡើយ ដោយ
តួនាទីរបស់ខ្ញុំដែលមានបច្ចុប្បន្ននេះគឺបានមក
ពីការស្ម័គ្រចិត្តរួមគ្នាបង្កើតឡើងក្នុងគោលដៅ
ទទួលបានសិទ្ធិត្រឹមត្រូវ តាមក្របខណ្ឌច្បាប់
ដើម្បីរួមចំណែកចូលរួមដោះស្រាយនូវបញ្ហា
របស់បងប្អូនមួយចំនួនតាមច្បាប់តែប៉ុណ្ណោះ»។

លោកបានបញ្ជាក់ចុងក្រោយថា «ការដែលបងប្អូនបោះឆ្នោតគាំ ទ្ររូបខ្ញុំឲ្យជាប់ជាសមាជិកសភាថ្ងៃណាមួយមិនមានន័យថាបងប្អូនលើកស្ទួយអនាគតនៃខ្ញុំឲ្យជោគជ័យក្នុងឆាកជីវិតខ្ញុំទេ ផ្ទុយទៅវិញ គឺ
បងប្អូនបោះឆ្នោតគាំទ្រលើរូបខ្ញុំជាប្រយោជន៍
របស់បងប្អូនតែប៉ុណ្ណោះ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds