លោក ពេជ្រ ស្រស់ នឹងបើកវេទិកាសួរដេញដោល រឿងនយោបាយរវាងយុវជនជាមួយថ្នាក់ដឹកនាំគណបក្សយុវជនកម្ពុជា

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថានឹងបើកវេទិកាសួរដេញដោល រឿងនយោបាយរវាងយុវជន ជាមួយនឹងថ្នាក់ដឹកនាំគណបក្សយុវជនកម្ពុជានៅរៀងរាល់មួយសប្តាហ៍ម្តង។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក នាល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោកបន្តថា ” វេទិកានេះ ក៏នឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ នឹងរៀបចំរៀងរាល់ព្រឹកថ្ងៃសៅរ៍ បើប្អូនៗយុវជនណាមានចំណាប់អារម្មណ៍សូមចុះឈ្មោះ ដើម្បីចូលរួមក្នុងវេទិកាខាងលើនេះ។ ឆាតមកចុះឈ្មោះតាមផេកខ្ញុំផ្ទាល់ក៏បានឬតាមលេខ 070 622 333 ក៏បាន។បញ្ជាក់៖ វេទិកានេះគឺទទួលអ្នកចូលរួមតែ៣០នាក់តែប៉ុណ្ណោះក្នុងមួយលើក ហើយវេទិកានេះនឹងធ្វើរៀងរហូតតែម្តង បើយុវជនពិតជាអ្នកតាមដាននូវនយោបាយពិតមែន គឺមិនខ្លាចក្នុងការចូលរួមទេ “៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds