តុលាការសម្រេចចោទយុវជនអ្នកការពារបរិស្ថាន ៣នាក់ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ចប់ការស៊ើបសួរ នឹងសម្រេចចោទប្រកាន់ក្រុមយុវជនដែលអះអាងខ្លួនជាអ្នកការពារបរិស្ថានចំនួន៣នាក់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ហើយបានបញ្ជូនរឿងទៅចៅក្រមស៊ើបតាមនីតិវិធី ។
យុវជនទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី។ ការចាប់ឃាត់ខ្លួនទាំង៣នាក់នេះ ធ្វើឡើងនៅក្នុងតែមួយគឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមសកម្មភាពផ្សេងៗគ្នា។

សូមរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នគបាលការិយាល័យសន្តិសុខនៃស្នងការរាជធានីភ្នំពេញ បានបញ្ជូនយុវជនជនចំនួន៣នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសន្តិសុខ រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» យកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ។

ក្រុមយុវជនដែលអះអាងខ្លួនជាអ្នកការពារបរិស្ថានចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយមុនឈានទៅដល់ការ ចាប់ខ្លួនក្រុមយុវជនទាំងនោះ ដោយសារតែសមត្ថកិច្ច យោងតាមការបង្ហោះវិដេអូរបស់ពួកគេនៅលើ Facebook៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds