ទាហានថៃ ដាក់ពង្រាយបន្លាលួស ៣ ជាន់ ទប់ស្កាត់ពលករខ្មែរ ដែលឆ្លងព្រំដែនខុសច្បាប់
(ប្រទេសថៃ) ៖ ខ្សែលួសបន្លាកំពស់៣ជាន់ត្រូវបានកម្លាំងយោធាថៃ ដាក់ពង្រាយយ៉ាងល្អិតល្អន់ដោយមានបំពាក់តេឡេ សម្រាប់ផ្តល់ជាសម្លេងផងដែរនៅពេលដែលមានមនុស្សទៅប៉ះពាល់វាដែលបន្លាលួសនេះត្រូវបានគេដាក់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនខេត្តស្រះកែវជាមួយ និងព្រំដែនប្រទេសកម្ពុជាក្នុងរយៈចម្ងាយប្រមាណ១០គីឡូម៉ែត្រលើផ្ទៃដីរាបស្មើយោង
តាមរបាយការណ៍ថៃបានបញ្ជាក់ថានៅរសៀលថ្ងៃទី៣ខែកញ្ញាឆ្នាំ ២០២០នេះនៅចំណុចឃុំប៉ារ៉ៃក្នុងស្រកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃមានការចុះត្រួតពិនិត្យតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ពីសំណាក់លោកត្រាផុងម៉ាឡៈខាំមេបញ្ជាការកងរយ១២០៥ដែលក្នុងនោះមានយោធាឈុតខ្មៅលេខ១២លេខ១៣ និងតម្រួតការពារព្រំដែនលេខ១២ផងដែរនៅត្រង់ចំណុចខាងលើគឺក្រុមទាហានថៃ បានដាក់ពង្រាយខ្សែលួសបន្លាដែលមានកំពស់៣ជាន់និងមានប្រវែង១០គីឡូម៉ែត្រ ដែលរយៈចម្ងាយសរុបរវាងខ្សែបន្ទាត់ព្រំដែនខេត្តស្រះកែវជាមួយនិងព្រំដែនកម្ពុជាមានប្រវែង១៥៦ គីឡូម៉ែត្រ ឯផ្ទៃដីរាបស្មើគ្មានភ្នំនិងគ្មានអូរជាប់នឹងខ្សែបន្ទាត់ព្រំដែនកម្ពុជាមានតែ១០គីឡូម៉ែត្រតែប៉ុណ្ណោះ។
លោកមេបញ្ជាការរូបនេះបានលើកឡើងថា ពលករខ្មែរដែលចូលទៅបម្រើការងារនៅក្នុងប្រទេសថៃគឺមានចំនួនច្រើនហើយម៉្យាងទៀតនៅពេលដ៏ខ្លីខាងមុខនេះប្រទេសកម្ពុជា និងមានពិធីបុណ្យភ្ជុំស្របពេលដែលរដ្ឋមន្ត្រីថៃនិងកម្ពុជាសម្រេចបិទខ្សែបន្ទាត់ព្រំដែនជាបណ្តោះអាសន្ន ដោយសារតែរោគកូវីដ-១៩ កំពុងរាតត្បាតដូច្នេះទើបសមត្ថកិច្ចថៃចាប់ផ្តើមដាក់ពង្រាយខ្សែលួសដើម្បីការពារការលបឆ្លងដែន ចេញចូលរបស់ពលករខ្មែរនាឱកាសបុណ្យភ្ជុំខាងមុខ ៕