សម្ដេចតេជោ បន្ដអំពាវនាវឲ្យអាជ្ញាធរ បង្កើនកិច្ច ការពារសុវត្ថិភាព ជូនពលរដ្ឋក្នុងថ្ងៃ កាន់បិណ្ឌ និងភ្ជុំ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវឲ្យ អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ត្រូវបង្កើនកិច្ចការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងអ្នកទេសចរ ក្នុងកំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា បិណ្ឌ៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក។

សម្ដេចតេជោ បន្ដថា នេះជាពេលវេលាមួយ ដែល ប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិ នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ 

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds