អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថា ការចុះហត្ថលេខាលើ FTAក្រសួងពុំទាន់ទទួលបានព័ត៌មានអ្វីនោះទេ

ភ្នំពេញ ៖ បន្ទាប់ពីការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិន បើ ( FTA) ទើបតែបានប្រកាសថា បានបញ្ចប់ជាផ្លូវការ ប្រជាពលរដ្ឋរងចាំមើលថា តើភាគីទាំងពីរនឹងធ្វើពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនេះនៅពេលណា?

ជំវិញការចុះហត្ថលេខាងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា ចិន អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ បានអោយដឹង នៅថ្ងៃទី១ កញ្ញានេះថា ការចុះហត្ថលេខាជាក់លាក់មកដល់ពេលនេះ ក្រសួងពុំទាន់ទទួលបានព័ត៌មានអ្វីនោះទេ ។

លោកថា «ខ្ញុំអត់ទាន់មានព័ត៌មានអំពីថ្ងៃខែនៃការចុះហត្ថលេខាជាផ្លូវ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅឡើយទេ ។

លោក ស៊ាង ថៃ បន្ថែមថា ក្រសួងពាណិជ្ជកម្មទទួលដឹកនាំមន្ត្រីជំនាញពីក្រសួងនានាឱ្យចរចា ហើយការចរចាដូចធ្លាប់បានដឹងហើយថា បានបញ្ចប់រួចរាល់អស់ហើយទៅតាមផ្លូវច្បាប់ទាំងមូល ឯកសារមានទាំងភាសាចិន ខ្មែរ និងអង់គ្លេសរងចាំតែពេលចុះហត្ថលេខា ។ តែខាងយើង(ក្រសួង)មិនមែនជាអ្នករៀបចំកិច្ចការនេះទេ» ។

បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះថា« ខ្ញុំបានសាកសួរអ្នកទទួលបន្ទុកការងារនេះ គាត់ប្រាប់មកវិញថាគាត់អត់មានព័ត៌មានទាក់ទងការចុះហត្ថលខាជាផ្លូវការធ្វើឡើងនៅពេលណាច្បាស់ដែរ។ តែកិច្ចការអ្វីៗបានរៀបចំរួចរាល់អស់ហើយ។ការយឺតយាវនេះមិនដឹងមកពីខាងណាហើយថាចុះហត្ថលេខាផ្លូវការថ្ងៃណាក៏នូវពុំទាន់ដឹងច្បាស់នោះទេ»។

ទន្ទឹមនឹងឯកសារនៃការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី កម្ពុជា ចិន ស្ថិតក្នុងការរង ម្ចាស់ក្រុមហ៊ុនឈានមុខរបស់កម្ពុជាមួយមើលឃើញថាបើ FTAនេះប្រកាសជាផ្លូវការ ពេលណា នោះការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារចិននឹងមានច្រើនជាងពេលមុនៗ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open