ប៉ាគីស្ថានសងសឹកបានសម្រេច បាញ់ទម្លាក់យន្ដហោះពីរគ្រឿងរបស់ឥណ្ឌា
កងទ័ពប៉ាគីស្ថាន បានបាញ់ទម្លាក់យន្ដហោះយោធាពីរគ្រឿងរបស់ឥណ្ឌានៅតំបន់កំពុងមានជម្លោះ Kashmir រយៈពេលតែមួយថ្ងៃប៉ុណ្ណោះក្រោយឥណ្ឌាវាយប្រហារផ្លូវអាកាសមកលើជុំរុំក្រុមសកម្មប្រយុទ្ធជីហាត។
យោងតាមមន្ត្រីប៉ាគីស្ថានឲ្យដឹងថា អ្នកបើកយន្ដហោះឥណ្ឌាពីរនាក់ និងជនស៊ីវិលម្នាក់បានស្លាប់ក្រោយពេលដែលយន្ដហោះធ្លាក់នៅសង្កាត់ Budgamទឹកដីប្រទេសឥណ្ឌា។ ចំណែកឯយន្ដហោះមួយគ្រឿងទៀត បានធ្លាក់នៅក្នុងទឹកដីប៉ាគីស្ថានដែលអ្នកបើកបរយន្ដហោះត្រូវបានចាប់ខ្លួន។ ការវាយប្រហារនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលប៉ាគីស្ថានគំរាមសងសឹកឥណ្ឌាជាការឆ្លើយតបនឹងការវាយប្រហាររបស់ឥណ្ឌាមកលើក្រុមសកម្មប្រយុទ្ធដែលសម្លាប់មនុស្សជាច្រើននាក់កាលពីថ្ងៃអង្គារ។
គួរឲ្យដឹងថា ភាពតានតឹងរវាងប្រទេសទាំងពីរ បានចាប់ផ្ដើមកើតឡើងក្រោយពេលដែលក្រុមសកម្មប្រយុទ្ធប៉ាគីស្ថានធ្វើអត្តឃាតបំផ្ទុះឡាននៅទឹកដីឥណ្ឌានៃតំបន់ Kashmir ដែលសម្លាប់ប៉ូលិសឥណ្ឌាយ៉ាងហោច ៤០នាក់កាលពីថ្ងៃទី ១៤ខែកុម្ភៈកន្លងទៅ៕
ប្រភព៖ Dailymail ប្រែសម្រួល ៖ កែវ ចន្ទ័សុផាវរុណ