នាងខាត់ សុឃីម ទទួច សុំសាលារៀនឯកជនបញ្ចុះថ្លៃសិក្សាពេលរៀនតាមអនឡាញ
ភ្នំពេញ ៖ សិល្បករ ពហុ ជំនាញ នាង ខាត់ សុ ឃី ម បាន និយាយ ថា នៅ ក្នុង ពេល មាន ជំងឺ កូ វី ដ ១៩ បន្ត មាន វត្តមាន នាំ ឲ្យ ការ សិក្សា នៅ តែ ធ្វើ តាម អន ឡាញ នោះ ដូច្នេះ សាលា ឯកជន គួរតែ បញ្ចុះតម្លៃ សិក្សា មិន គួរ ណា យក ថ្លៃ ពេញ ដូច ការ សិក្សា នៅ ក្នុង ថ្នាក់ ផ្ទាល់ នោះ ឡើយ ។ នេះបើយោងតានការផ្សាយផ្ទាល់ពីទំព័រហ្វេសបុករបស់អ្នកនាងកាលពីម្សិលម៉ិញ។
អ្នកនាង ខាត់ សុ ឃី ម លើក ឡើង ថា ពេល មាន ជំ ងឺ កូ វី ដ ១៩ នេះ មនុស្ស ជា ច្រើន បាន ប៉ះពាល់ សេដ្ឋកិច្ច ហើយ ការ សិក្សា តាម អន ឡាញ កូនចៅ របស់ គេ មិន អាច ទទួល បាន គុណភាព សិក្សា ដូច រៀន នៅ ក្នុង ថ្នាក់ នោះ ឡើយ ។ ដូច្នេះ សាលារ ផ ន គួរតែ បញ្ចុះ ថ្លៃ សិក្សា ពីព្រោះ សាលារៀន ក៏ មាន ការ ចំណាយ តិច ជាង ពេល ធម្មតា ។
អ្នកស្រី ខាត់ សុ ឃី ម បាន បន្តថា គាត់ បាន ទៅ ចុះ ឈ្មោះ សិក្សា ឲ្យ កូន គាត់ នៅ ថ្ងៃនេះ ប៉ុន្តែ សាលារៀន ដែល កូន គាត់ រៀន នោះ បាន ថ្លៃ ពេញ សិក្សា ពេញ ខណៈ ដែល បុគ្គលិក ទទួល ប្រាក់ នៅ សាលា នោះ ឆ្លើយ ថា ការ សិក្សា មិន ទាន់ បាន ចូល រៀន នៅ ក្នុង ពេល ឆាប់ ៗ នេះ ។ ជាមួយ គ្នា នេះ អ្នកស្រី បាន និយាយ ថា ការ សិក្សា តាម អន ឡាញ នា ពេល កន្លង មក កូន ៗ របស់ អ្នកស្រី មិន ទទួល បាន ចំណេះដឹង ដែល មានគុណ ភាព នោះ ទេ ។
នៅ ឆ្នាំ សិក្សា ២០២០-២០២១ នេះ អ្នកស្រី ខាត់ សុ ឃី ម ត្រូវ បង់ថ្លៃ សិក្សា ឲ្យ កូន ម្នាក់ សម្រាប់ ភាសា ខ្មែរ ៧៥០ ដុល្លារ និង សម្រាប់ ថ្នាក់ ភាសា អង់គ្លេស ជាង ៨០០ ដុល្លារ ។ អ្នកស្រី បាន បញ្ជាក់ ថ្លៃ សិក្សា នោះ មាន តម្លៃ ខ្ពស់ សម្រាប់ ឱកាស លំបាក រក ចំណូល នេះ ដែល គួរ ណា សាលារៀន បញ្ចុះ ថ្លៃ សិក្សា ខ្លះ ពីព្រោះ ការ រៀន តាម អន ឡាញ សាលា បាន កាត់ បន្ថយ ការ ចំណាយ ជា ច្រើន ដូច ជា ទឹក ភ្លើង ឬ ប្រាក់បៀវត្សរ៍ របស់ លោកគ្រូ អ្នកគ្រូ ជាដើម ។
អ្នកស្រី ខាត់ សុ ឃី ម បាន សម្រេចចិត្ត មិន បង់ថ្លៃ សិក្សា ភាសា អង់គ្លេស ឲ្យ កូន ឡើយ ។ ការ លើក ឡើង របស់ គាត់ នៅ តាម បណ្តាញ សង្គម មានការ គាំទ្រ ជា ច្រើន ។ ផ្សេង ពី នោះ មាន ឳ ពុក ម្តាយ សិស្ស មួយ ចំនួន ក៍បាន ត្អូញត្អែរ ផ្ទាល់ ជាមួយ អ្ន កាសែត ក្នុង ករណី នេះ ដែរ ។
ក្រសួង អប់រំ យុវជន និង កីឡា បាន ប្រកាស បើក សាលារៀន ក្នុង ដំណាក់ ទី ២ ចាប់ពី ដើមខែ កញ្ញា នេះ ទៅ ដែល មាន ទាំង សាលារៀន ឯកជន និង រដ្ឋ ផង ហើយ បើ តាម ក្រសួង ការ សិក្សា ឡើង វិញ នេះ អាច ធ្វើ ឡើង ដោយ ផ្ទាល់ផង និង តាម អន ឡាញ ផង ជាមួយនឹង ការ អនុវត្ត ឲ្យ ខ្ជាប់ខ្ជួន ពី វិធានការ ការពារ កូ វី ដ ១៩ របស់ ក្រសួងសុខាភិបាល ។ ពលរដ្ឋ ជា ច្រើន ចង់ ឲ្យ ក្រសួង និង ប្រមុខ ដឹកនាំ មាន អន្តរាគមន៍ ចំពោះ ថ្លៃ សិក្សា របស់ សាលា ឯកជន នេះ ៕