តារាកំប្លែងនាយ តាក់សុី នឹងលាឈប់ពីសិល្បៈដោយសម្រេចបួសអស់មួយជីវិត ហើយនិងបើកផ្លូវអោយភរិយារបស់លោក គឺអ្នកនាង ភីម យកគ្រួសារថ្មី
(ភ្នំពេញ)៖ តារាកំប្លែងនាយ តាក់សុី នឹងលាឈប់ពីសិល្បៈដោយសម្រេចបួសអស់មួយជីវិត ហើយនិងបើកផ្លូវអោយភរិយារបស់លោក គឺអ្នកនាង ភីម យកគ្រួសារថ្មី។បន្ទាប់ពីតារាសម្ដែង លោក អុឹម ជីវ៉ា បង្ហោះជាសាធារណៈថា តារាកំប្លែងនាយ តាក់សុី នឹងលាឈប់ពីសិល្បៈដោយសម្រេចបួសអស់មួយជីវិត ហើយនិងបើកផ្លូវអោយភរិយារបស់លោក គឺអ្នកនាង ភីម យកគ្រួសារថ្មី ម្នាក់ៗមានការប៉ាន់ស្មានយ៉ាងខ្លាំងថា ជីវិតប្ដីប្រពន្ធមួយគូនេះទំនងជួបវិបត្តិប្រេះស្រាំដល់ថ្នាក់ផ្សះផ្សាលែងបាន ទើបបណ្ដាលអោយតារាកំប្លែងនាយ តាក់សុី បោះពាក្យបែបនោះប្រាប់លោក អុឹម ជីវ៉ា និងសម្រេចចិត្តបួស ហើយទៅបួសអោយឆ្ងាយពីប្រពន្ធ ពីកូន ដោយមិនសឹកទៅទៀត។
ទាំងអ្នកនាង ភីម និងនាយតាក់សុី សុទ្ធតែបានបញ្ជាក់បែបនេះ ដោយអះអាងថា មិនអាចបកក្រោយឡើយ។ អ្នកនាង ភីម និយាយថា អ្វីដែលលោក អុឹម ជីវ៉ា បានបង្ហោះ មិនមែនជាការភូតកុហកនោះទេ ដោយសារតែស្វាមីរបស់នាងពិតជាមានបំណងចង់បោះបង់នាង និងកូនប្រុសវ័យជាង១០ឆ្នាំ ដោយមិនអាល័យមែន។
អ្នកនាងថា រវាងអ្នកនាង និងនាយតាក់សុី អត់មានបញ្ហានៅគ្រួសារនោះទេ បើទោះជាលោកមានវ័យច្រើនជាង ហើយមានជំងឺប្រចាំកាយ ក៏អ្នកនាងមិនដែលធុញទ្រាន់ក្នុងការមើលថែទាំនោះដែរ៕
អត្ថបទ៖ រតនៈ