ក្រសួងវប្បធម៌ អញ្ជើញម្ចាស់សៀវភៅ Possible Crush មកបកស្រាយបំភ្លឺរឿងបោះពុម្ពផ្សព្វផ្សាយសៀវភៅដែលមានផ្នែកខ្លះបានប្រើប្រាស់អក្សរឡាតាំងកត់សូរភាសាខ្មែរ

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញ លោក លី តារា មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយសៀវភៅ Possible Crush ដែលមានផ្នែកខ្លះបានប្រើប្រាស់អក្សរឡាតាំងកត់សូរភាសាខ្មែរ។ នេះបើយោងតាមទំព័រហ្វេសបុករបស់ក្រសួងវប្បធម៌។
ក្នុងជំនួបដែលមានការចូលរួមពីតំណាងក្រុមប្រឹក្សាជាតិភាសាខ្មែរផងនោះ លោក លី តារា បានទទួលស្គាល់កំហុសឆ្គងដែលកើតមានដោយអចេតនានិងដោយពុំបានគិតគូរគ្រប់ជ្រុងជ្រោយរបស់លោក។ លោកបានសន្យាថា នឹងប្រមូលសៀវភៅដែលបានចេញផ្សាយហើយនោះមកវិញ ហើយនឹងធ្វើការកែប្រែកុំឲ្យមានកំហុសឆ្គងបែបនេះកើតទៀតនៅពេល អនាគត។
បន្ទាប់ពីអ្នកនិពន្ធរូបនេះបោះពុម្ពសៀវភៅ ជាភាសាអង់គ្លេសតែ សរសេរជា សូរសព្ទខ្មែរ ដាក់លក់ជាសាធារណៈ និង បង្ហោះលក់តាមបណ្ដាញសង្គមហ្វេសប៊ុក Dara Ly Book ទៀតផងនោះ អ្នកលេងហ្វេសបុកចេញមុខប្រតិកម្មជាមួយការនិពន្ធនេះ ដោយអ្នកខ្លះ យល់ឃេីញថា នឹងធ្វើអោយក្មេងៗជំនាន់ក្រោយកាន់តែភ្លេចប្រេីប្រាស់អក្សរសាស្រ្តជាតិរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds