លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសលាលែងពីតំណែង ជាផ្លូវការទាំងបង្ហូរទឹកភ្នែក

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រកាសលាលែងពីតំណែងជាផ្លូវការ ដោយសារបញ្ហាសុខភាព។ លោកអាបេ បានថ្លែងដូច្នេះនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២០នេះ។

លោក អាបេ មានបញ្ហាជំងឺទាក់ទងនឹងពោះវៀន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែស្ថានភាពជំងឺរបស់លោក ទើបតែធ្វើទុក្ខខ្លាំងនៅពេលមួយរយៈចុងក្រោយនេះ។

ក្នុងសន្និសីទសារព័ត៌មាន លោក អាបេ បានបញ្ជាក់ទាំងទឹកភ្នែកថា លោកនឹងបន្តទុកពេលដើម្បីព្យាបាលជំងឺ។ ចំណែកបេក្ខភាពបន្តតំណែងនាយករដ្ឋមន្ត្រី នឹងសម្រេចដោយការជ្រើសតាំងរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដោយលោកមិនអាចបញ្ជាក់បាននោះទេ។

លោក អាបេ ក៏បានអរគុណដល់ប្រជាជនជប៉ុន ដែលបានជឿជាក់លើលោក ក្នុងការដឹកនាំប្រទេសជប៉ុនកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds