លោក ពេជ្រ ស្រស់ និងលោក វ៉ា គឹមហុង នឹងចុះទៅជួបពលរដ្ឋដែលថាបាត់ដីក្រោយបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ
(ភ្នំពេញ)៖ នាថ្ងៃអង្គារ៍ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុកពាក់ព័ន្ធនឹង រឿងព្រំដែនកម្ពុជា និងវៀតណាម ។ លោកបានរៀបរាប់ថា ” ខ្ញុំ ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នឹងចុះទៅជួបពលរដ្ឋ ដែលអះអាងថាបាត់ដីក្រោយពីបោះបង្គោលព្រំដែន កម្ពុជា និងវៀតណាម នៅខេត្តត្បូងឃ្មុំជាមួយនឹងឯកឧត្តម វ៉ា គឹមហុង ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យដឹងការពិត “។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺមានការលើកឡើងនូវបញ្ហាជាច្រើន ដែលសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងយោបល់បានលើកឡើងជូនដល់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងនោះ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ ក៏បានលើកឡើងនូវសំនួរមួយចំនួនជូនដល់នាយករដ្ឋមន្ត្រីផងដែរ ៕