ផ្ទុះការប្រតិកម្មជាមួយការនិពន្ធសៀវភៅ ជាភាសាអង់គ្លេសតែសរសេរសូរសព្ទខ្មែរ

ភ្នំពេញ៖ បន្ទាប់ពីយុវជនមួយរូបកំពុងបោះពុម្ពសៀវភៅ ជាភាសាអង់គ្លេសតែ សរសេរជា សូរសព្ទខ្មែរ ដាក់លក់ជាសាធារណៈ និង បង្ហោះលក់តាមបណ្ដាញសង្គមហ្វេសប៊ុក Dara Ly Book ទៀតផងនោះ អ្នកអភិរក្សអក្សរសាស្រ្តខ្មែរ ប្រតិកម្មជាមួយការនិពន្ធនេះ ។
ប្រធានក្រុមអ្នកអភិរក្សអក្សរសាស្រ្តខ្មែរលោកខេមរៈ ប៊ុណ្ណា បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់គាត់ថា គាត់ចង់ធ្វើបដិវត្តន៍អក្សរសាស្ត្រខ្មែរ ដោយសារតែអក្សរខ្មែរយើងមានដៃមានជើងច្រើនពេក សរសេរយូរ ខាតពេល មិនទាន់សម័យ។
លោកបន្ថែមថា បើមិនបានធ្វើអ្វីជាគុណប្រយោជន៍សម្រាប់ខ្មែរយើងទេ សូមកុំបន្ថែមទុក្ខលំបាកដល់ខ្មែរទៀត។ អ្នកត្រូវដឹងគុណផែនដីខ្មែរដែលបានផ្តល់ជីវិតឱ្យអ្នកនិងសាច់ញាតិរបស់អ្នកឱ្យស្គាល់គ្រប់បែបយ៉ាងនៅលើផែនដីដ៏តូចនិងដ៏កម្សត់មួយនេះ។ សូមកុំបំភ្លេចនិងបំផ្លាញកេរដូនតារបស់ខ្ញុំបន្តទៀត។ កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យអ្នកបាត់បង់សតិបញ្ញា។ អ្នកបានលុយ ខ្ញុំបាត់ជាតិ។ ចូលរួមសរសេរអក្សរខ្មែរដើម្បីថែព្រលឹងជាតិរបស់យើង។
ការបោះពុម្ពសៀវភៅបែបនេះត្រូវបានអ្នកអភិរក្សអក្សរសាស្រ្តខ្មែរ យល់ឃេីញថា នឹងធ្វើអោយក្មេងៗជំនាន់ក្រោយកាន់តែភ្លេចប្រេីប្រាស់អក្សរសាស្រ្តជាតិរបស់ខ្លួន ។ ជាពិសេសបច្ចុប្បន្ន នៅលេីបណ្ដាញសង្គមហ្វេសប៊ុក មានបងប្អូនមួយចំនួនមិនសរសេរអក្សរខ្មែរទេ តែសរសេរអក្សរអង់គ្លេសតែសូរសព្ទខ្មែរវិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds